ព័ត៌មានជាតិ

កម្មវិធីផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណប និងគ្រឿងជំនួយដើរ និងផ្តល់អំណោយសប្បុរសធម៌ជូនជនមានពិការភាពនៅស្រុកពាមជរ ខេត្តព្រៃវែង

កម្មវិធីផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណប និងគ្រឿងជំនួយដើរ និងផ្តល់អំណោយសប្បុរសធម៌ជូនជនមានពិការភាពនៅស្រុកពាមជរ ខេត្តព្រៃវែង ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ ផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណបនៅតាម សហគមន៍ ការផ្តល់គ្រឿងជំនួនក្នុងការដើរ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាពចំនួន១៥០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាលាស្រុកពាមជរ ខេត្តព្រៃវែង។ ឯកឧត្ដម ខុម ផលលឿន នាយកមូលនិធិជនពិការ បានលើកឡើងថា៖ សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ទាំង ១១ទីតាំង រូមមាន៖ រាជធានីភ្នំពេញ (២ទីតាំង) ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ កំពង់ស្ពឺ ក្រចេះ សៀមរាប តាកែវ និងខេត្តព្រៃវែង និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ៣ទីតាំង រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ RNK ភ្នំពេញថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរំលែកទុក្ខ សេចក្តីអាណិតអាសូរនិងការសោកស្តាយ ចំពោះ សោកនាដកម្ម ការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ដែលបានកើតមានអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងការអនុញ្ញាតឱ្យ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន ចូលជួបសន្ទនាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។ សម្តេចបានរំលឹកពីការជួបតាមទូរស័ព្ទចំនួន ២ ដងជាមួយ ឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន […]

ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ការពង្រឹងការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥

ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ការពង្រឹងការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការពង្រឹងការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥៖ ទី១.ទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវពង្រឹងមុខងារស្នូលគឺជាស្ថាប័នសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការតាក់តែង, ការធ្វើវិសោធនកម្ម, និរាករណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាសេនាធិការ តាមរយៈការបង្កើតប្រព័ន្ធការងារដែលមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ ទី២.គ្រប់ក្រសួង-ស្ថាប័ន ត្រូវអនុវត្ដវិធីសាស្រ្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ តាមរយៈការបង្កើនការយកចិត្ដដាក់លើការចូលរួមពីភាគីពាក់ព័ន្ធ, ការពិគ្រោះយោបល់ជាសាធារណៈ, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា ដើម្បីធានាដល់តម្លាភាពនៃការអភិវឌ្ឍបទប្បញ្ញត្តិ ព្រមទាំងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ […]

ព័ត៌មានជាតិ

ឧទ្យានជាតិគិរីរម្យ និងអង្រួនចិត្ដភ្លៀងវទេសចរទៅកម្សាន្ដ

ឧទ្យានជាតិគិរីរម្យ និងអង្រួនចិត្ដភ្លៀងវទេសចរទៅកម្សាន្ដ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO កំពង់ស្ពឺៈ ឧទ្យានជាតិគិរីរម្យ កំពុងតែអួតសម្រស់ និងអង្រួនចិត្ដភ្លៀងវទេសចរទៅកម្សាន្ដហើយ បន្ទាប់ពីសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ ដោយដើមស្រល់ធម្មជាតិជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ។ ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ ដោយដើមស្រល់ធម្មជាតិជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ ។ ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ ក្នុងនោះ គោលដៅទាក់ទាញសំខាន់ៗជាច្រើន ក្នុងគោលដៅទាំងអស់នៃឧទ្យាន មានដូចជា៖១. រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត ២. រំហើយ គិរីរម្យ រីស៊ត ៣. បឹងចំការតែ ៤. ភូមិដំណាក់ដំរី ៥. ទឹកធ្លាក់ឆៃយ៉ា ៦. បឹងប៉េសេ […]

ព័ត៌មានជាតិ

រុស្ស៉ី ថា សន្និសីទនៅស្វីសពាក់ព័ន្ធនឹងអ៊ុយក្រែន ជារឿងឥតប្រយោជន៍ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤

រុស្ស៉ី ថា សន្និសីទនៅស្វីសពាក់ព័ន្ធនឹងអ៊ុយក្រែន ជារឿងឥតប្រយោជន៍ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ RT ថា វិមានក្រឹមឡាំងគិតថា សន្និសីទស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសស្វីសក្នុងខែមិថុនាខាងមុខនេះ គឺជារឿងឥតប្រយោជន៍។ លោកបាននិយាយថា «រហូតមកដល់ពេលនេះ យើងបានឃើញការប៉ុនប៉ងមួយ ដើម្បីរៀបចំសន្និសិទនៅក្នុងប្រទេសស្វីស។ តាមទស្សនៈរបស់យើង សន្និសីទនេះ គឺពិតជាគ្មានប្រយោជន៍ទាល់តែសោះ ក្នុងការស្វែងរកមធ្យោបាយមួយចំនួននៃការដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន»។ មន្ត្រី​វិមាន​ក្រឹមឡាំង​ បាន​លើក​ឡើង អំពី​គំនិតនៃការ​ពិភាក្សា​បញ្ហា​ទាំងនេះនៅ​ក្នុង​កិច្ចប្រជុំ​កំពូល ​ដោយ​មិន​មានវត្តមាន​រុស្ស៊ី ​ថាជា​រឿង​មិន​ទំនង​ទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា បណ្តាប្រទេសលោកខាងលិច «បានសម្រេចចិត្តចូលរួមនៅក្នុងរឿងមិនសមហេតុផលនេះ»៕

ព័ត៌មានជាតិ

UN បិទទ្វារប្រជុំបន្ទាន់ ក្រោយអ៉ីស្រាអែល ទំលាក់មីស៊ីល ក្បែរឃ្លាំងទីភ្នាក់ងារជំនួយ និងការងាររបស់ខ្លួន ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤

UN បិទទ្វារប្រជុំបន្ទាន់ ក្រោយអ៉ីស្រាអែល ទំលាក់មីស៊ីល ក្បែរឃ្លាំងទីភ្នាក់ងារជំនួយ និងការងាររបស់ខ្លួន ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ — ប្រភពការទូតរបស់ក្រុមប្រឹក្សាសន្តិសុខ បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បើកកិច្ចប្រជុំជាបន្ទាន់មួយកាលពីថ្ងៃទី២៨ ខែឧសភា ស្តីពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងកម្លាំងអ៊ីស្រាអែល (IDF) នៅឯជំរុំតង់មួយក្នុងទីក្រុងរ៉ាហ្វាហ៍ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។ ប្រភពនោះបាននិយាយថា «កាលពីល្ងាចថ្ងៃអង្គារ កិច្ចប្រជុំពិគ្រោះយោបល់បិទទ្វារមួយបានប្រព្រឹត្តទៅ ក្រោមការស្នើសុំរបស់ប្រទេសអាល់ហ្សេរី»។ កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន យោធាអ៉ីស្រាអែលបានធ្វើការវាយប្រហារទៅលើតំបន់រ៉ាហ្វាហ៍ ដែលយ៉ាងហោចណាស់គ្រាប់មីស៊ីលចំនួន ៨គ្រាប់បានវាយប្រហារជំរុំតង់មួយនៅតំបន់តាល់ អាល់-ស៊ុលតង់ ក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតតំបន់បូព៌ា (UNRWA)។ យោងតាមរបាយការណ៍ចុងក្រោយបំផុតបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ការិយាល័យសារព័ត៌មាន IDF បាននិយាយថា បរិធានអគ្គសេនាធិការ បានផ្តួចផ្តើមការស៊ើបអង្កេតទៅលើការស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ដែលរងការវាយប្រហារនោះ។ កាលពីថ្ងៃទី២៤ ខែឧសភា […]

ព័ត៌មានជាតិ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី ៥-៣០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៩ ខែឧសភា នេះ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី ៥-៣០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៩ ខែឧសភា នេះ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០-៣០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥-១០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០-៣០%។   ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ព័ត៌មានជាតិ

មេដឹកនាំបារាំងថា សហភាពអ៉ឺរ៉ុប មិនធ្វើសង្គ្រាមទល់នឹងរុស្ស៊ីទេ តែនឹងជួយអ៊ុយក្រែនស្វែងរកសន្តិភាព

មេដឹកនាំបារាំងថា សហភាពអ៉ឺរ៉ុប មិនធ្វើសង្គ្រាមទល់នឹងរុស្ស៊ីទេ តែនឹងជួយអ៊ុយក្រែនស្វែងរកសន្តិភាព ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ — ប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បាននិយាយនៅក្នុងសុន្ទរកថាមួយនៅទីក្រុងដ្រេសដេនថា បណ្តាប្រទេសនៅអឺរ៉ុបនមិនធ្វើសង្រ្គាមជាមួយប្រទេសរុស្ស៊ី និងប្រជាជនរបស់រុស្ស៊ីនោះទេ។ លោក ម៉ាក្រុន បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលត្រូវបានចាក់ផ្សាយនៅលើគណនីបណ្តាញសង្គមអ៊ិច (X) របស់វិមានអេលីហ្សេថា «យើងដែលជាជនជាតិអឺរ៉ុបមិនធ្វើសង្រ្គាមជាមួយរុស្ស៊ី និងប្រជាជនរុស្ស៊ីទេ»។ ទោះ​ជា​យ៉ាង​ណាក៏ដោយ លោក​បាន​និយាយ​ថា ប្រទេស​នៃសហភាព​អឺរ៉ុប​គ្រោង ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ឱ្យ​បាន​យូរ​តាម​ដែល​ខ្លួន​ត្រូវការ។ ប្រធានាធិបតី​បារាំង​ក៏​បាន​និយាយផង​ដែរ​ថា ប្រជាជន​អឺរ៉ុប​គាំទ្រ​ចំពោះកិច្ចខិតខំប្រឹងប្រែង​សម្រាប់​ដំណោះស្រាយ​សន្តិភាព​យូរអង្វែង​នៅ​អ៊ុយក្រែន។ ប្រធានាធិបតីរូបនេះ បានបន្តថា «សន្តិភាពនឹងមិនមានន័យថាជាការកាន់កាប់អ៊ុយក្រែននោះទេ។  វានឹងក្លាយជាសន្តិភាពដែលប្រជាជនអ៊ុយក្រែនខ្លួនឯងជាអ្នកជ្រើសរើស»។ សូមរំលឹកផងដែរថា លោក ម៉ាក្រុន បានទៅដល់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៦ ខែឧសភា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីបារាំងក្នុងរយៈពេល ២៤ឆ្នាំកន្លងមកសម្រាប់កិច្ចប្រជុំជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វេង វ៉ាលធ័រ ស្តេនម៉ែរ (Frank-Walter Steinmeier) […]

ព័ត៌មានជាតិ

សហគ្រិនខ្មែរសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម

សហគ្រិនខ្មែរសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាប្រកបឱ្យមានភាពរស់រវើក បានដាក់សម្ពោធគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីថ្មីមួយស្ដីពីការបណ្ដុះបណ្ដាលសហគ្រិនភាព និងអភិវឌ្ឍអាជីវកម្មដ៏អស្ចារ្យ។ កម្មវិធីនេះប្រារព្វធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ, និងចូលរួមដោយ តំណាងក្រុមហ៊ុនហ្រ្គោ4ហ្រ្គោស ខនសាល់ធេន ឯ.ក ធនាគារសហគ្រាសធុនតូច និងមធ្យម, ក្រុមហ៊ុន វីង, ក្រុមហ៊ុនប៊ុកមីបឺស និងតំណាងពីដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ, គ្រូបង្វឹក ព្រមទាំងសហគ្រិន និងម្ចាស់អាជីវកម្មប្រម៉ាណជាង ៨០។ គម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ក៏ដូចជាផ្ដល់ជំនាញ ចំណេះដឹង និងការគាំទ្រចាំបាច់ ដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងអ្នកជំនាញផ្នែកអាជីវកម្ម ដើម្បីកសាងសហគ្រាសដែលរីកចម្រើន និងប្រកបដោយនិរន្តរភាព។ […]

ព័ត៌មានជាតិ

កម្ពុជា និងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ លើវិស័យពាណិជ្ជកម្ម

កម្ពុជា និងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ លើវិស័យពាណិជ្ជកម្ម ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO នាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ។ លោកជំទាវរដ្ឋមន្រ្តី មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដែលបង្កើតឡើងដោយអនុស្សរណៈនេះ នឹងក្លាយជាយន្តការមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកមូលដ្ឋានផលិតកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរ។ ជាមួយនឹងការបង្កើតគណកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា និងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមយ៉ាងសកម្មជាមួយវិស័យឯកជន រួមមាន៖ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្ម លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម […]