ព័ត៌មានជាតិ

មេដឹកនាំបារាំងថា សហភាពអ៉ឺរ៉ុប មិនធ្វើសង្គ្រាមទល់នឹងរុស្ស៊ីទេ តែនឹងជួយអ៊ុយក្រែនស្វែងរកសន្តិភាព

មេដឹកនាំបារាំងថា សហភាពអ៉ឺរ៉ុប មិនធ្វើសង្គ្រាមទល់នឹងរុស្ស៊ីទេ តែនឹងជួយអ៊ុយក្រែនស្វែងរកសន្តិភាព

ចេញផ្សាយ ថ្ងៃទី 

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ —

ប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បាននិយាយនៅក្នុងសុន្ទរកថាមួយនៅទីក្រុងដ្រេសដេនថា បណ្តាប្រទេសនៅអឺរ៉ុបនមិនធ្វើសង្រ្គាមជាមួយប្រទេសរុស្ស៊ី និងប្រជាជនរបស់រុស្ស៊ីនោះទេ។

លោក ម៉ាក្រុន បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលត្រូវបានចាក់ផ្សាយនៅលើគណនីបណ្តាញសង្គមអ៊ិច (X) របស់វិមានអេលីហ្សេថា «យើងដែលជាជនជាតិអឺរ៉ុបមិនធ្វើសង្រ្គាមជាមួយរុស្ស៊ី និងប្រជាជនរុស្ស៊ីទេ»។

ទោះ​ជា​យ៉ាង​ណាក៏ដោយ លោក​បាន​និយាយ​ថា ប្រទេស​នៃសហភាព​អឺរ៉ុប​គ្រោង ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ឱ្យ​បាន​យូរ​តាម​ដែល​ខ្លួន​ត្រូវការ។ ប្រធានាធិបតី​បារាំង​ក៏​បាន​និយាយផង​ដែរ​ថា ប្រជាជន​អឺរ៉ុប​គាំទ្រ​ចំពោះកិច្ចខិតខំប្រឹងប្រែង​សម្រាប់​ដំណោះស្រាយ​សន្តិភាព​យូរអង្វែង​នៅ​អ៊ុយក្រែន។

ប្រធានាធិបតីរូបនេះ បានបន្តថា «សន្តិភាពនឹងមិនមានន័យថាជាការកាន់កាប់អ៊ុយក្រែននោះទេ។  វានឹងក្លាយជាសន្តិភាពដែលប្រជាជនអ៊ុយក្រែនខ្លួនឯងជាអ្នកជ្រើសរើស»។

សូមរំលឹកផងដែរថា លោក ម៉ាក្រុន បានទៅដល់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៦ ខែឧសភា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីបារាំងក្នុងរយៈពេល ២៤ឆ្នាំកន្លងមកសម្រាប់កិច្ចប្រជុំជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វេង វ៉ាលធ័រ ស្តេនម៉ែរ (Frank-Walter Steinmeier) និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ (Olaf Scholz)៕

Leave a Reply

Your email address will not be published. Required fields are marked *