ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវបានអញ្ជើញចូលរួមអានសៀវភៅក្រោមប្រធានបទ “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន”
ព្រៃវែង:រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សរុបប្រមាណ ៣០០នាក់ បានអញ្ជើញចូលរួមអានសៀវភៅក្រោមប្រធានបទ “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន” ដែលមានការផ្ដួចផ្ដើម និងរៀបចំដោយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថិតនៅបរិវេណខាងមុខ សាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។