ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មការសុរិយោដីខេត្ត
ព្រៃវែង:ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មការសុរិយោដីខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានភូមិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រី មេឃុំពាក់ព័ន្ធផងដែរ។