ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា

នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា

ខេត្តព្រៃវែង៖ នៅថ្ងៃយប់ថ្ងៃទី ៣០ ខែ វិច្ឆិកា និងវេលាទៀបភ្លឺឈានចូលថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ។

គួរបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕

Leave a Reply

Your email address will not be published. Required fields are marked *