ព័ត៌មានជាតិ

ពិធីបើកវគ្គបណ្តុះបណ្ដាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្តីកម្មវិធីឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង

ពិធីបើកវគ្គបណ្តុះបណ្ដាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្តីកម្មវិធីឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង

ព្រៃវែង:ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

លោកជំទាវ ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជួរ រតនៈ អគ្គនាយកមូលនិធិជាតិជំនួុយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្តីកម្មវិធីឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅប្រជុំធំ «A»សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ប្រភិភូអមដំណើរ អគ្គនាយកមូលនិធិជាតិជំនួយសង្គម ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត លោក លោកស្រី មេឃុំ ចៅសង្កាត់ មន្រ្តីកម្មវិធីឃុំ សង្កាត់ ការិយាល័យអប់រំក្រុង ស្រុក សរុបប្រមាណ២៥៨រូប។

Leave a Reply

Your email address will not be published. Required fields are marked *