ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងជំនួបប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល
អូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជាលើវិស័យពិការភាព និងគាំពារសង្គម ជាពិសេស កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាក្នុងការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ ហៅកាត់ថា (ACCESS 2)។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យគាំពារសង្គម និងពិការភាពផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *