ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១១,៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១១,៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ

ព្រៃវែង:ព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥
លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង
បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១១,៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ជាថវិកាអភិវឌ្ឍមូលនិធិឃុំកញ្ចំ ក្នុងឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្ដម ហេង ស៊ុក ប្រធានក្រុមការងារចុះជួយភូមិវាល តំណាង ឯកឧត្តម យ៉ាល់ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំកញ្ចំ ។
+សមាសភាពចូលរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល កងកម្លាំងទាំងបី ប្រធាន និងមន្ត្រី ជំនាញចំណុះរដ្ឋបាលស្រុក អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២៣៥ នាក់ ស្រីចំនួន ១២៣ នាក់ ។

នៅក្នុងនោះដែរ លោក ចេម ប្រា អភិបាលស្រុក បានផ្ដល់វត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកចូលរួមក្នុងម្នាក់ទទួលបានសារុងចំនួន ១ និងចំណាយផ្សេង គិតជាថវិកាចំនួន ១,៧០០,០០០ រៀល ។

Leave a Reply

Your email address will not be published. Required fields are marked *