ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។

នារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។

ទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័នទាំងពីរ និងរួបរួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពកសាងសហគមន៍កម្ពុជា-ចិន សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី។

Leave a Reply

Your email address will not be published. Required fields are marked *