ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ

ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ រួមជាមួយឯកឧត្តម ស សាមុីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យមុខងារសាធារណៈ ការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តវិធានការគន្លឹះថ្មីៗនៃការកែទម្រង់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋលេខាធិការក្រសួង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ លោក លោកស្រី ប្រធានការិយាល័យក្រុង ស្រុក មន្រ្តីរាជការមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកស្រុក នាយក នាយិកាវិទ្យាល័យទូទាំងខេត្ត និងស្មៀនឃុំ សង្កាត់ សរុបចំនួន៥០១រូប។

Leave a Reply

Your email address will not be published. Required fields are marked *