ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈរៀបចំប្រតិការណ៍ សង្រ្គាន្តព្រៃវែងឆ្នាំ ២០២៥ នាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីនេះកាន់តែមានភាពស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ដល់ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី អញ្ជើញចូលរួមលេង កម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ។ កិច្ចប្រជុំផងដែរ ក៏មានការអញ្ជើញចូលរួមពីអនុគណៈកម្មការ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងទាំងអស់បានធ្វើបទបង្ហាញ អំពីផែនការសកម្មភាព រៀងខ្លួនជួយគណៈអធិបតី អំពីវឌ្ឍនភាពការងាររបស់ខ្លួនដែលសម្រេចបាន។ នៅរសៀលថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៥។