ព័ត៌មានជាតិ

ក្រសួងព័ត៌មាន នឹងបើកឱ្យអ្នកសារព័ត៌មាន កំពុងបំពេញតួនាទីនៅក្នុងប្រទេស ចុះឈ្មោះស្នើសុំអាវកាក់សម្រាប់អ្នកសារព័ត៌មាន ដើម្បីយកទៅប្រើប្រាស់ក្នុងពេលចុះបំពេញការងារ

ក្រសួងព័ត៌មាន នឹងបើកឱ្យអ្នកសារព័ត៌មាន កំពុងបំពេញតួនាទីនៅក្នុងប្រទេស ចុះឈ្មោះស្នើសុំអាវកាក់សម្រាប់អ្នកសារព័ត៌មាន ដើម្បីយកទៅប្រើប្រាស់ក្នុងពេលចុះបំពេញការងារ
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP

ក្រសួងព័ត៌មាននឹងបើកឱ្យអ្នកសារព័ត៌មាន ដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជា ចុះឈ្មោះស្នើសុំអាវកាក់សម្រាប់អ្នកសារព័ត៌មាន ដើម្បីយកទៅប្រើប្រាស់ក្នុងពេលចុះបំពេញការងារ។

ការផ្តល់ជូននេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

ចំពោះអ្នកសារព័ត៌មានដែលមានបំណងស្នើសុំអាវកាក់នេះ អាចស្កេន QR Code ដូចមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹង ដើម្បីបំពេញបែបបទ។

ក្រុមការងារក្រសួង នឹងជូនដំណឹងពីកាលបរិច្ឆេទមកទទួលយកអាវតាមលេខទូរស័ព្ទដែលបានផ្តល់ជូនក្នុងប្រព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *