ព័ត៌មានជាតិ

ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត)នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល

ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត)នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល
ដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤។

ទូរទស្សន៍ជាតិកម្ពុជាទើបបានរកឃើញវីដេអូ ដែលខ្ញុំចុះជួយសង្រ្គោះ
ស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅ
ឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងកណ្តាល។
ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ ១៩៩២ ខ្ញុំបាន
ដឹកនាំចលនាដោះស្រាយទឹកជូន
ប្រជាកសិករ ដើម្បីធ្វើកសិកម្មតែជា
អកុសល ឆ្នាំ១៩៩៣ មានការផ្លាស់ប្តូរ
រដ្ឋាភិបាល។ ក្រុមចំណូលថ្មីដែលមកពី
បរទេសបាននាំមកទ្រឹស្តី និងការអនុវត្តន៍
បែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារដោយ
បោះបង់ចោលអន្តរាគមន៍ចំពោះកសិករ
ដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹក
ធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។
កសិករនៅឃុំពត់សរ ប្រហែល ១០០នាក់
បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំនៅវិមាន
ឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤
ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវ
របស់ពួកគាត់ ដែលកំពុងខ្វះទឹក។
ខ្ញុំប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញរាប់
ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធី
សំពះព្រះខែក្នុងព្រះរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។
ខ្ញុំចូលរួមសំពះព្រះខែនៅវត្តព្រៃជា ភូមិព្រៃស្វា
ឃុំពត់សរ និងសម្រាកនៅស្រុកបាទី
ខេត្តតាកែវចំនួន ២យប់។
ឆ្លងកាត់គ្រោះរាំងស្ងួតឆ្នាំ១៩៩៤ ខ្ញុំបាន
កត់សម្គាល់ និងកែលើចំណុច៣គឺ៖
១.នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករ
ត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញនូវ
នយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រដែលខ្ញុំដឹកនាំ
ធ្វើតាំងពីឆ្នាំ១៩៨៥មក។
ឱកាសបានមកដល់ពេលគណបក្សប្រជាជនឈ្នះឆ្នោតខែកក្កដា
១៩៩៨ ខ្ញុំផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយម
ដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជនដើម្បីជំរុញវិស័យកសិកម្ម។
២.ត្រូវតែមានការផ្លាស់ពូជដោយប្តូរពី
ស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាល
ប្រើរយៈពេលខ្លីវិញ។ ពេលនោះនៅកន្លែងខុសគ្នាខ្ញុំតែងនិយាយលេង
ទៅកាន់កសិករថា(សូមបញ្ឈប់ការធ្វើ
ស្រូវពូជនាងពួនមកធ្វើពូជនាងសង្ហាវិញ)។ នាងពួនសំដៅលើស្រូវដែលមិន
ចេញព្រោះខ្វះទឹក ឯនាងសង្ហាគឺស្រូវ
ដែលចេញ និងទទួលផល។
បញ្ហាពូជបានចោទជាបញ្ហាកាលពីជាង
៣០ឆ្នាំមុន តែវាក៏បាននឹងកំពុងចោទជា
បញ្ហានៅពេលនេះដែរ។
ពីមុនរកពូជស្រូវស្រាលឆាប់បានផល
ព្រោះយើងខ្វះស្បៀងតែពេលនេះ
យើងសល់ស្រូវ ៦ ទៅ ៧លានតោន។
ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ ដូចនេះកសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស។
៣.ចំណុចចុងក្រោយ តែក៏សំខាន់ជា
យុទ្ធសាស្ត្រគឺការបង្វែរពីការអភិវឌ្ឍ
តាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក
បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស
ការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។
ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយនូវការ
កាប់ព្រៃឈើធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។
សរុបមកពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំជំនះបន្តនយោបាយ
ប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។
ការផ្លាស់ប្តូរពូជរហូតប្រើពាក្យច្រូតស្រូវ
ក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និង
យុទ្ធសាស្ត្ររយៈពេលវែងលើវិស័យ
កសិកម្មតភ្ជាប់នឹងបរិស្ថានផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *