ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអាចបិទបច្ចេកវិទ្យាដែលកំពុងផ្តល់ប្រយោជន៍ប្រជាពលរដ្ឋកំពុងប្រើប្រាស់ច្រើននិងអំពាវនាវទប់ស្កាត់អ្នកប្រើប្រាស់ខុសច្បាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអាចបិទបច្ចេកវិទ្យាដែលកំពុងផ្តល់ប្រយោជន៍ប្រជាពលរដ្ឋកំពុងប្រើប្រាស់ច្រើននិងអំពាវនាវទប់ស្កាត់អ្នកប្រើប្រាស់ខុសច្បាប់
ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា មិនអាចបិទបច្ចេកវិទ្យាដែលកំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ មន្ត្រីនគបាលមានសមត្ថកិច្ចដែលកំពុងប្រើប្រាស់ការងារមានចំនួនច្រើន និងអំពាវនាវឱ្យទប់ស្កាត់ចំពោះអ្នកប្រើប្រាស់ខុសច្បាប់មានចំនួនតិច។

ក្នុងពិធី“អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុ ជា”នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នៅបណ្ឌិតសភានរគបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖«បើសិនប្រទេសយើងស្ថានភាពមានការរឹតត្បឹតការប្រើប្រាស់បច្ចេកវិទ្យា និងគ្មានការប្រើប្រាស់ឆ្លងបច្ចេកវិទ្យាដែននោះទេ។ ពិតណាស់ការអភិវឌ្ឍប្រទេសក្នុង ពិភពលោក បានធ្វើឱ្យប្រជាពលរដ្ឋ៩៩.៩បានទទួលសមិទ្ធផលពីបច្ចេកវិទ្យាហើយ ប្រើប្រាស់ ស្រប នឹងទិសដៅអភិវឌ្ឍន៍»។

សម្តេចធិបតីបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ ការរាយការណ៍ការងារ មានភាពងាយស្រួលលឿន ដូចជាការដោះស្រាយករណីអគ្គីភ័យបានលឿន ប៉ុន្តែក្នុងពេលនេះក៏មានប្រជាជន០.១% ប្រើប្រាស់ខុស រួមទាំងបង្កើតឱកាសឱ្យមានជាបណ្តាញឧក្រិដ្ឋជនកើតឡើងផងដែរ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«បច្ចេកវិទ្យាអាចធ្វើការវាយពីក្រៅប្រទេសមកក្នុងប្រទេសបានអ៊ីចឹងការប្រែប្រួល ស្ថានភាពនិងការអភិវឌ្ឍប្រទេសទាមទារឱ្យយើងត្រូវដោះ ស្រាយ បែបណា? តើបិទមិនឱ្យប្រជាពលរដ្ឋរីកចម្រើនទេ?យើងមិនអាចធ្វើបានទេ? បិទ មិនឱ្យបច្ចេកវិទ្យា មិនឱ្យប្រើយើងមិនធ្វើទេ។ យើងមិនអាចលះបង់នូវការឆ្លៀតឱកាសនូវ ការប្រើប្រាស់បច្ចេក វិទ្យាដោយជន០.១%នោះទេ ហើយប្រើប្រាស់ប្រយោ ជន៍៩៩.៩%នោះទេ»។ជាមួយគ្នានោះដែរសម្តេចក៏បានអំពាវនាវឱ្យមានការទប់ស្កាត់ចំពោះប្រើប្រាស់បច្ចេកវិទ្យា០.១% ក្នុងផ្លូវអាក្រក់ដែលមានបំណងចង់បំផ្លាញសង្គមជាតិឱ្យបាន។ ពិតណាស់មានយុវជ នរាប់លាននាក់មាន តែយុវជនតែពាន់ចុះដែលបង្ហោះម៉ូតូ កាប់ដាវ សាំម៉ូរ៉ៃ ។ តែបើយើង មិនអនុវត្តច្បាប់គ្រប់គ្រងទេ អ្នកទាំងនោះនឹងអាចបង្កឱ្យមានភាពភ័យខ្លាច ជាមិនខាន។ សម្តេចបញ្ជាក់ថា៖មានអ្នកប្រើប្រាស់បច្ចេកវិទ្យាលាននាក់បានប្រើប្រាស់ល្អ តែក៏មានអ្នកប្រើប្រាស់មិនល្អតែពាន់នាក់ចុះដែលយកបច្ចេកវិទ្យាទៅបោកប្រាស់គេ ដែលចំណុចនេះត្រូវ តែធ្វើការទប់ស្កាត់និងអនុវត្តច្បាប់ជាពិសេសនោះកងកម្លាំងនគរបាលជាតិត្រូវធ្វើយ៉ាងណាធានានូវភាពស្របច្បាប់ និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាស្របច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *