កម្លាំងកងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន០៧និងវត្ថុតាងមួយចំនួន
(ខេត្តព្រៃវែង)៖នៅវេលាម៉ោង១០នឹង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំង អ.ហ ស្រុកពាមរក៏ និង កម្លាំង អ.ហ ស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់ថ្នាំញៀន។
កិច្ចប្រតិបត្តិការបានធ្វើឡើងនៅនៅចំនុចភូមិបាទី ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង។ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់
ជាបន្តបន្ទាប់។
១/ឈ្មោះឌិន យុំាងទឹង ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិបាទី ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង។
២/ឈ្មោះ ម៉ារ ហាំម៉ាត់ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
៣/ឈ្មោះ មើ សូកី ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៤/ឈ្មោះ យូ ហៃមី ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
៥/ឈ្មោះ មោ តៃយ៉ា ហៅ កៃ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
៦/ឈ្មោះ កូប អាសុតទីន ភេទ
ប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
៧/ឈ្មោះចាំង ហួលិន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ រកត្រី រស់នៅភូមិ បាទីឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង ។
+ចាប់យកវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមពណ៌ ស ចំនួន០៣កញ្ចប់ទម្ងន់ ៥៩.៥៩ក្រាម
២-ម៉ូតូចំនួន ០៤គ្រឿង
៣-ទូរសព្ទ័ដៃចំនួន ០៧គ្រឿង
៤-ដាវ កែឆ្នៃ ០១ ដើម
៥-ឧបករណ៍ សំរាប់ជក់ថ្នាំមួយចំនួន
៦-ដែកកេះចំនួន ០៦
៧-ជញ្ជីងថ្លឹងថ្នាំ ចំនួន០១
៨-ថង់វេចខ្ចប់មួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ។