ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ឮ គួរបញ្ជាក់ដែរថា៖ ក្រុមហ៊ុន Air […]
Month: February 2025
ឯកឧត្តម អេង ចំរើន ដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
ឯកឧត្តម អេង ចំរើន ដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់ ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ រាជធានី ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម វ៉េង រិទ្ធិស័ក្កិ អនុរដ្ឋលេខាធិការ ឯកឧត្តម ស៊ុយ ឆៃលាង ទីប្រឹក្សាសម្តេចឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកសេវាសង្គមកិច្ច លោក ស៊ុំ ចំរើន ប្រធាននាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន លោក លោកស្រីប្រធានមន្ទីរស.អ.យ. រាជធានី ខេត្តនិងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន សរុបចំនួន ៥៦នាក់។ ក្នុងកិច្ចប្រជុំខាងលើ ប្រធាន និងតំណាងប្រធានមន្ទីរស.អ.យ រាជធានី […]
ឯកឧត្តម នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គ “បណ្តុះបណ្តាលស្តីពីរបៀប រាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា”
ឯកឧត្តម នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គ “បណ្តុះបណ្តាលស្តីពីរបៀប រាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា” ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP បន្ទាប់ពីដំណើរការអស់រយៈពេល៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាល” ស្តីពីរបៀបរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា ” បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) និងសាជីវកម្ម និងទូរទស្សន៍តួកគីយេ (TRT) ដោយធ្វើការបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃទី១៧ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៥ លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ – ការផលិតវីដេអូសម្រាប់បណ្តាញសង្គម – […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាសដល់យុវជន យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកបដោយទេពកោសល្យត្រៀមចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗឱ្យកាន់តែច្រើនបន្ថែមទៀត។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីដំណើការប្រកួតអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរយកការប្រកួតឆ្នាំនេះជាការផលិតធនធានថ្នាលក្រោមអាយុ១៨ឆ្នាំ។ ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ៖«ការប្រកួតនេះ ក៏ជាការបង្ហាញពីគម្រោងផ្សេងៗនៃគុនខ្មែរ និងធ្វើឱ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតាដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត។ រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ […]
ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០ នាក់ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ ក្នុងឱកាសប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ
ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០ នាក់ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ ក្នុងឱកាសប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ ក្នុងឱកាសប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ៖ “ពង្រឹងភាពជាដៃគូរវាងសេវាសុខា ភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” ដើម្បីសួរសុខទុក្ខបងប្អូនជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច។ ដែលពិធីនេះធ្វើនៅ មណ្ឌលសុខភាព ពពឹស ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅក្នុងឱកាសដ៏ថ្លៃថ្លា ដែលពោរពេញដោយសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងនេះ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត […]
លោក នេត សារ៉ាត់ អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាលស្រុក និង លោក ជឹម សុភ័ក្រ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីប្រគល់-ទទួល នូវព្រះកេសបដិមាលោកេស្វរ:មួយ ធ្វើពីថ្មភក់ ដែលត្រូវបានប្រជាពលរដ្ឋឈ្មោះ ស៊ុន សាមឿន បានប្រទះឃើញ នៅពេលជីកដីធ្វើផ្ទះ ដែលមានទីតាំងក្នុងភូមិតាហ៊េល(ក) ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង
+ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ _ លោក នេត សារ៉ាត់ អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាលស្រុក និង លោក ជឹម សុភ័ក្រ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីប្រគល់-ទទួល នូវព្រះកេសបដិមាលោកេស្វរ:មួយ ធ្វើពីថ្មភក់ ដែលត្រូវបានប្រជាពលរដ្ឋឈ្មោះ ស៊ុន សាមឿន បានប្រទះឃើញ នៅពេលជីកដីធ្វើផ្ទះ ដែលមានទីតាំងក្នុងភូមិតាហ៊េល(ក) ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍សង្រ្គោះស្រូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង
ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍សង្រ្គោះស្រូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង ========== ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ព្រមទាំងសកម្មភាពអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ប្រជាកសិករ និងបានចុះពិនិត្យអាងទឹកកំពង់ជ្រៃ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្នុងការកែសម្រួលជួសជុលប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃរួចមក បានធ្វើឱ្យអាងទឹកកំពង់ជ្រៃមានសមត្ថភាពស្តុកទឹកបានច្រើនជាងមុន អាចស្រោចស្រពស្រូវប្រាំងបានប្រមាណ ៥០០ហិកតា។ ជាមួយគ្នានេះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍ចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ឬអ្នកមានបណ្ណសមធម៌ និងបណ្ណ ប.ស.ស
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍ចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ឬអ្នកមានបណ្ណសមធម៌ និងបណ្ណ ប.ស.ស ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែហ៊ានរាយការណ៍ចំពោះគ្រូពេទ្យណាដែលមិនអើពើក្នុងការពិនិត្យ និងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋ អ្នកជំងឺដែលមានបណ្ណសមធម៌ និងបណ្ណ ប.ស.ស។ ថ្លែងក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាលត្រូវធានាចំពោះពលរដ្ឋគ្រប់រូប ទាំងពលរដ្ឋដែលប្រើបណ្ណសមធម៌ បណ្ណងាយរងហានិភ័យ ឬបណ្ណ ប.ស.ស ត្រូវទទួលបានទាន់ពេលនូវសេវាសុខាភិបាលដើម្បីចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលបានអនុវត្តន៍គោលនយោបាយអាទិភាពចំពោះវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រង់ចំណុចនេះខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍ករណីគ្រូពេទ្យរូបណាដែរមិនបានយកចិត្តទុកដាក់ចំពោះខ្លួន ឬអ្នកប្រើប្រាស់បណ្ណសមធម៌ បណ្ណ ប.ស.ស ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ។ ចំណុចនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន […]
ប្រភេទគឺ បេតិកភណ្ឌនៅក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌ ដែលជោគជ័យ។ អ៊ីចឹងប្រទេសកម្ពុជាយើងត្រូវអន្តរជាតិទទួលស្គាល់
ប្រភេទគឺ បេតិកភណ្ឌនៅក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌ ដែលជោគជ័យ។ អ៊ីចឹងប្រទេសកម្ពុជាយើងត្រូវអន្តរជាតិទទួលស្គាល់ ហើយយកទៅធ្វើជាគំរូ ក្នុងការអភិរក្សដោយជោគជ័យនៅលើពិភពលោកនេះជាមោទនភាពមួយដ៏ធំរបស់ប្រទេសជាតិយើង។ ហើយតាមរយៈការខិតខំប្រឹងប្រែងនេះដែរ អាយ ស៊ី ស៊ី អង្គរនៅខែ១១ឆ្នាំ២០២៣ ក៏បានសម្រេចនៅបន្តទៀតរយៈពេល១០ឆ្នាំ រហូតដល់ ឆ្នាំ២០៣៣ ដែលជាយន្តការមួយមានអាយុកាល៣០ឆ្នាំ ពុំដែលមានទាល់តែសោះនៅលើ ពិភព លោក ជាពិសេសក្នុងកិច្ចអភិរក្ស។ ហើយតាមរយៈយន្តការរបស់យូណេស្កូ និងអាយស៊ីស៊ីយើង ទទួលបានការជួយសហការពីបណ្តាប្រទេស១៧សម្រាប់ការជួសជុលនិងអភិរក្ស ស្រាវជ្រាវ នៅក្នុង តំបន់អង្គរ ជាមួយអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយយើងជាង៣០ក្នុងតំបន់អង្គរ»។
គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើនគួរជាទីមោទនៈ
គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើនគួរជាទីមោទនៈ ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។ សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្តែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈ របស់រាជរដ្ឋាភិបាល នៃបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការប្តេជ្ញាបន្តកំណត់យក ការលើកស្ទួយសុខុមាលភាព និង ជីវភាពរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ […]