ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គ “បណ្តុះបណ្តាលស្តីពីរបៀប រាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា”

ឯកឧត្តម នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គ “បណ្តុះបណ្តាលស្តីពីរបៀប រាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា”
ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

បន្ទាប់ពីដំណើរការអស់រយៈពេល៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាល” ស្តីពីរបៀបរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា ” បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ។

វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) និងសាជីវកម្ម និងទូរទស្សន៍តួកគីយេ (TRT) ដោយធ្វើការបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃទី១៧ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៥ លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖

– ការផលិតវីដេអូសម្រាប់បណ្តាញសង្គម

– ការនិពន្ធសាច់រឿងសម្រាប់វីដេអូឌីជីថល

– ការធ្វើទីផ្សារសម្រាប់មាតិកាឌីជីថល

– ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

សិក្ខាកាមចូលរួមចំនួន ៥៦រូប អញ្ជើញមកពី អគ្គនាយកដ្ឋាទូរទស្សន៍ជាតិកម្ពុជា ២២រូប វិទ្យុជាតិកម្ពុជា ១០រូប ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ១៤រូប អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ៤រូប និង ក្រុមការងារ APP ក្រសួងព័ត៌មាន ៦រូប ។

ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» បានប្រព្រឹត្តិធ្វើឡើងដោយជោគជ័យ ហើយបានផ្តល់នូវចំណេះដឹងថ្មី និងជំនាញដល់សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលនិងចែករម្លែកបទពិសិធន៍ពីគ្រូបង្គោលពី TRT ក្នុងរយៈពេល៤ ថ្ងៃកន្លងទៅ ។ ការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការរាយការណ៍តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ច្បាស់ជា ផ្តល់នូវផលជះជាវិជ្ជមានទៅលើការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់លោកអ្នក និងអាជីពការងារដែលទាំងអស់គ្នាកំពុងអនុវត្តន៍ក្នុងអង្គភាពរបស់ខ្លួន។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមការវាយតម្លៃ របស់គ្រូបង្គោល និងអ្នកសម្របសម្រួល និងគណៈកម្មការរៀបចំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា រៀនសូត្ររបស់សិក្ខាកាម ទោះបីនាថ្ងៃដំបូងសិក្ខាកាមហាក់ដូចជាមានភាពអៀនច្រើន ប៉ុន្តែគ្រូបង្គោលបានប្រើប្រាស់គ្រប់នីតិវិធីគរុកោសល្យ ដើម្បីទាក់ទាញលើកទឹកចិត្តសិក្ខាកាមអោយ មាន ភាពក្លាហានក្នុងការសាកសួរសំនួរទាក់ទងនឹងប្រធានបទមេរៀនព្រមទាំងបញ្ចេញយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍របស់ខ្លួនសម្រាប់សិក្ខាកាមក្នុងវគ្គផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *