ព័ត៌មានជាតិ

ឯកឧត្តម អេង ចំរើន ដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់

ឯកឧត្តម អេង ចំរើន ដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ រាជធានី ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម វ៉េង រិទ្ធិស័ក្កិ អនុរដ្ឋលេខាធិការ ឯកឧត្តម ស៊ុយ ឆៃលាង ទីប្រឹក្សាសម្តេចឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកសេវាសង្គមកិច្ច លោក ស៊ុំ ចំរើន ប្រធាននាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន លោក លោកស្រីប្រធានមន្ទីរស.អ.យ. រាជធានី ខេត្តនិងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន សរុបចំនួន ៥៦នាក់។

ក្នុងកិច្ចប្រជុំខាងលើ ប្រធាន និងតំណាងប្រធានមន្ទីរស.អ.យ រាជធានី ខេត្ត សន្យាបន្តស្វះស្វែងក្នុងការជំរុញនិងពង្រឹងសមាគមនៅតាមខេត្តរបស់ខ្លួនឡើងវិញ និងឈ្វេងយល់ពីមូលហេតុ និងបញ្ហាប្រឈមនានារបស់មន្ទីរស.អ.យ រាជធានី ខេត្ត ដែលធ្វើឲ្យសមាគមមនុស្សចាស់មិនអាចដំណើរការបាន ។

Leave a Reply

Your email address will not be published. Required fields are marked *