ប្រភេទគឺ បេតិកភណ្ឌនៅក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌ ដែលជោគជ័យ។ អ៊ីចឹងប្រទេសកម្ពុជាយើងត្រូវអន្តរជាតិទទួលស្គាល់ ហើយយកទៅធ្វើជាគំរូ ក្នុងការអភិរក្សដោយជោគជ័យនៅលើពិភពលោកនេះជាមោទនភាពមួយដ៏ធំរបស់ប្រទេសជាតិយើង។ ហើយតាមរយៈការខិតខំប្រឹងប្រែងនេះដែរ អាយ ស៊ី ស៊ី អង្គរនៅខែ១១ឆ្នាំ២០២៣ ក៏បានសម្រេចនៅបន្តទៀតរយៈពេល១០ឆ្នាំ រហូតដល់ ឆ្នាំ២០៣៣ ដែលជាយន្តការមួយមានអាយុកាល៣០ឆ្នាំ ពុំដែលមានទាល់តែសោះនៅលើ ពិភព លោក ជាពិសេសក្នុងកិច្ចអភិរក្ស។ ហើយតាមរយៈយន្តការរបស់យូណេស្កូ និងអាយស៊ីស៊ីយើង ទទួលបានការជួយសហការពីបណ្តាប្រទេស១៧សម្រាប់ការជួសជុលនិងអភិរក្ស ស្រាវជ្រាវ នៅក្នុង តំបន់អង្គរ ជាមួយអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយយើងជាង៣០ក្នុងតំបន់អង្គរ»។