ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញជូបសំណេះសំណាលជាសិស្សប្រជាប់និទ្ទេស A
ព្រៃវែង៖ នៅរសៀលថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជូបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយឪពុក ម្តាយ អាណាព្យាបាល លោកនាយកសាលា និងប្អូនៗសិស្សានុសិស្ស ប្រឡងជាប់និទ្ទេស A នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ដែលធ្វើនៅភោជនីយដ្ឋានសេវេនប្រាយ (Seven Bright) រាជធានីភ្នំពេញ។
ឯកឧត្ដម សួន សុម៉ាលីន បានមានប្រសាសន៍លើកឡើងថា ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់នេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស និងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។
ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែង សម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។
ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សបន្តវេនទាំងអស់ ត្រូវមើលគំរូសិស្សច្បងដោយត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ត្រូវនៅឆ្ងាយពីគ្រឿងញៀន ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់ខ្លួនទទួលបាន លទ្ធផលល្អ និងចូលរួមថែរក្សាសមិទ្ធផលដែលបានកសាងនាពេលនេះឲ្យបានគង់វង្សយូរអង្វែងទៅមុខបន្តទៀត។
លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អបរំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា
-បេក្ខជាដាក់ពាក្យ 8024 នាក់ ក្នុងនោះស្រី 4 331 នាក់
-បេក្ខជនមកប្រឡង 7 960 នាក់ ក្នុងនោះស្រី 4 306 នាក់
-បេក្ខជនប្រឡងជាប់ 6 272 នាក់ ក្នុងនោះស្រី 3 632 នាក់
-បេក្ខជនជាប់និទ្ទេស A 89 នាក់ ក្នុងនោះស្រី 52 នាក់ -បេក្ខជនជាប់និទ្ទេស B 501 នាក់ ក្នុងនោះស្រី 279 នាក់
-បេក្ខជនជាប់និទ្ទេស C 1374 នាក់ ក្នុងនោះស្រី 882 នាក់
-បេក្ខជនជាប់និទ្ទេស D 2197 នាក់ ក្នុងនោះស្រី 1309 នាក់
-បេក្ខជនជាប់និទ្ទេស E 2115 នាក់ ក្នុងនោះស្រី 1 110 នាក់
-ភាគរយសរុប 78.79% ក្នុងនោះស្រី 4 ក្នុងនោះស្រី 84.35%៕