លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រុមការងារនារីថ្នាក់កិត្តិយស
កិច្ចប្រជុំរៀបចំផែនការរបស់សមាគមនារីក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោក ជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន , លោក ជំទាវ ច័ន្ទ ធី រដ្ឋ លេខាធិការ និងជាអនុប្រធានទី , លោក ជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាអនុប្រធានទី២ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងព័ត៌មាន, លោក ជំទាវ លោក ស្រី ជា សមាជិកាថ្នាក់កិត្តិយសរបស់សមាគមនារីក្រសួងព័ត៌មាន ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការត្រៀមលក្ខណៈធ្វើយ៉ាង ណាឱ្យសម្រេចបាននូវគោលដៅនិងបេសកកម្ម របស់សមាគមនារីកម្ពុជា ដើម្បីសន្តិសុខ និងអភិវឌ្ឍន៍ តាមរយៈការកសាងសមត្ថភាព ទំនុកចិត្តរបស់ស្រ្តី និងកុមារនៅកម្ពុជាដើម្បីឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយភាព ជឿជាក់ និងជួយឱ្យទទួលបានធនធានប្រកប ដោយសមធម៌ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព សង្គម វប្បធម៌ សេដ្ឋកិច្ច និង នយោបាយ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅលើឆាកអន្តរជាតិ។
Join Telegram ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងសម្តែងនូវ ការកោតសរសើរយ៉ាងខ្ពស់ចំពោះក្រុមការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែង និង លះបង់អស់ពីកម្លាំងកាយចិត្ត និងស្មារតីក្នុងការ បំពេញកិច្ចការងាររបស់សាខាសមាគមនារី នា ពេលកន្លងមក ដោយសម្រេចបានលទ្ធផលគួរ ជាទីពេញចិត្ត។
សមិទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីការរួមចំណែកដ៏ សកម្មក្នុងការលើកកម្ពស់ សមភាព យេនឌ័រនៅ កម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្រ របស់រាជ រដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីធានាបានថា ស្ត្រី និង កុមារី នៅកម្ពុជា ជាពិសេសស្ត្រី និងកុមារ ងាយរងគ្រោះទទួលបានអត្ថប្រយោជន៍ ពីការវិនិយោគលើយេនឌ័រ និងបង្កលក្ខណៈ អំណោយ ផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុង ការសម្រេចចិត្តក្នុងវិស័យ សេដ្ឋកិច្ច ការអប់រំ សុខ ភាព និងការដឹកនាំជាសាធារណៈ។
បន្ទាប់ពីកិច្ចពិភាក្សាលើផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ យ៉ាងផុលផុសរួចមក
លោកជំទាវ ប្រធានកិត្តិយសសមាគម បានពិនិត្យឃើញថា មានការប្រមូលផ្តុំបាននូវធាតុចូលថ្មីៗបន្ថែមទៀត ដែលមានសារៈប្រយោជន៍សម្រាប់ការដាក់ចេញនូវផែនការសកម្មភាពការងារឆ្នាំ២០២៤ ដែលសមាគមគ្រោងនឹងយកទៅ អនុវត្តនាពេលខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាបានថា សកម្មភាពការងារទាំងនោះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់សង្គមជាតិ។
ជាអនុសាសន៍ដើម្បីឱ្យផែនការសកម្មភាពការងារឆ្នាំ២០២៤ របស់សមាគមនារីក្រសួងព័ត៌មាន លោកជំទាវ ជម្រុញពន្លឿនការធ្វើបច្ចុប្បន្នភាពសមាជិកភាព និងផែនការហិរញ្ញវត្ថុ ផ្តល់ការបណ្តុះបណ្តាលដល់សមាជិកនារីដែលចាំបាច់ដើម្បីពង្រឹងសមត្ថភាពឱ្យស្របតាមសម័យការ ឌីជីថល បន្ថែមពីលើការធ្វើ សកម្មភាពមនុស្សធម៌ និងការងារសង្គម រួមទាំងកិច្ចការងារជាច្រើនទៀត ដើម្បីឱ្យសមាគមនារីក្រសួងព័ត៌មាន កាន់តែរីលចំរើន ៕






