ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន អញ្ជេីញចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ
ព្រៃវែង៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថាននីយ៍បូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ជាលើកទី២ ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេ(វ៉ៃគោ ) ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង ២៨ គ.ម ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។
លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រៃវែងបានលើកឡើងថា ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំង បានប្រមាណជាង ៤ ពាន់ ហិកតា នៅតាមបណ្ដាលស្រុកមួយចំនួនមាននេះជា ស្រុកបាភ្នំ កំពុងតែបែក ពារាំងពោធិ៍រៀង និងស្វាយអន្ទរ ។
លោក ប្រធានមន្ទីរ បន្តរថា ការអញ្ជេីញចុះពិនិត្យការបូមទឹកដេីម្បីជួយសង្គ្រោះស្រូវរដូវប្រាំងនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត សម្រប់បងប្អូនប្រជាពលរដ្ឋដែលកំពង់ត្រូវការទឹកបូមដាក់ស្រែរបស់គាត់នារដូវប្រាំងនេះ។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋដែលគាត់ក៏បានសំដែងនូវអារម្មណ៍សប្បាយរីករាយចំពោះការជួយដោស្រាយរបស់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំងរបស់គាត់នាពេលនេះ។
សូមបញ្ជាក់ជូនថា ប្រភពទឹកនៃស្ថានីយបូមទឹកទី២នេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១នេះ៕
គួរំលឹកផងដែរថា៖ <span;>កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានធ្វើការបូមទឹកសង្គ្រោះ ស្រូវរដូវប្រាំងពីស្ថានីយបូមទឹកទី២ (វៃគោ១) ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ខ្សែទី១ ប្រវែង ២៨ គ.ម សម្រាប់ស្រោចស្រពក្នុងឃុំទាំង០៦ ស្មើនឹង ៣២ ភូមិ នៃស្រុកស្វាយអន្ទរ លើផ្ទៃដីដាំដុះចំនួន ២.៩៦៩ ហិចតា។
ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានធ្វើការបូមទឹក សង្គ្រោះស្រូវរដូវប្រាំងពីស្ថានីយបូមទឹកទី៣ (វៃគោ២) ស្ថិតនៅ ស្រុកកំពង់ត្របែក ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ប្រវែង ១៧.៧៦គ.ម សម្រាប់ស្រោចស្រពក្នុងឃុំទាំង ០៥ ស្មើនឹង ១៩ភូមិ នៃស្រុក កំពង់ត្របែក លើផ្ទៃដីដាំដុះ ចំនួន ៧៦០.៦០ ហិចតា៕