#នៅព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៥
លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំ លោក លោកស្រី គណៈកម្មាធិការអនុសាខា កក្រក ស្រុកនិងសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ១០គ្រួសារ ស្ថិតនៅភូមិ ស្វាយ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណាក ១ឈុត មី ១០កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីវអ៉ីវ ៣ដប ត្រីខ ៤កំប៉ុង និងថវិកាចំនួន ៥០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត ចូលរួមថវិកា ក្នុង១គ្រួសារចំនួន ២០,០០០រៀល ។