ព័ត៌មានជាតិ

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ទឹកបរិសុទ្ធក្នុងស្រុកកំពង់ស្វាយ

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ទឹកបរិសុទ្ធក្នុងស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ​ការដ្ឋាន​សាងសង់​ស្ថានីយ៍ទឹកបរិសុទ្ធ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាជំនួយឥតសំណង​នៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) ផ្តល់ជូនប្រជាជនស្រុកកំពង់ស្វាយ នៅភូមិព្រៃព្រាល ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ នៅលើទីតាំងដីរដ្ឋបាលស្រុក ក្រោមការគាំទ្រពី លោក អ៊ុត វណ្ណារ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ និងអាជ្ញាធរខេត្តកំពង់ធំ ។

ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវធិតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចំបងពិសេសការប្រើប្រាស់ទឹក ។

ឯកឧត្តមបន្តថាដោយមានការជួយឧបត្ថម្ភសាងសង់ស្ថានីយទឹកស្អាតជូនដល់ប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ប្រើប្រាស់ ដែលរួមមានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រាល(ក) ភូមិព្រៃព្រាល (ខ) ឃុំត្រពាំងឫស្សី និងភូមិព្រៃប្រស់, ភូមិ ប្ញស្សីជះ ឃុំត្បែង មានគ្រួសារសរុប ចំនួន១០៤២គ្រួសារ ចំនួនមនុស្សសរុប ៤ ៧៤៨ នាក់ ស្រី ២ ៣៩៨នាក់ ហើយពួកគាត់មកទទួលយកទឹកនៅកន្លែងស្ថានីយ យកទៅប្រើប្រាស់រៀងៗខ្លួន ។
អត្ថបទ សូរហ៊ាន ឆេងអាន

Leave a Reply

Your email address will not be published. Required fields are marked *