បណ្ឌិត គិន ភា លើកចំណុចមួយចំនួន ដែលឆ្លុះបង្ហាញអំពីសេរីភាពខាងសារព័ត៌មាននៅកម្ពុជានាសម័យបច្ចុប្បន្ន
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថាសេរីភាពខាងសារព័ត៌មាននៅកម្ពុជានាសម័យបច្ចុប្បន្នមានលំហរទូលំទូលាយច្រើន។
ឯកឧត្តមបណ្ឌិត គិន ភា បានប្រាប់ក្រុមការងារប្រត្តិបត្តិផ្សព្វផ្សាយព័ត៌មានតាមអិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី៤កក្កដានេះដោយពិនិត្យទៅលើចំណុចចំនួន២ដើម្បីវាយតម្លៃអំពីស្ថានភាពសេរីភាពខាងសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តមបណ្ឌិតបានបង្ហាញអំពី ចំណុចទាំង២សំខាន់នោះមាន៖
ទី១-កម្ពុជាមានចំណុចលេចធ្លោមួយត្រង់ថាយើងគឺមិនមានការត្រួតពិនិត្យ មុនការចេញផ្សាយ។ ចំណែកចំណុចទី២-ប្រទេសកម្ពុជាមានលំហរទូលំទូលាយប្រសិនបើយើងគិតលើបរិមាណអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្នុងក្រសួងព័ត៌មានមានរហូតដល់រាប់ពាន់អង្គភាព នេះមិនទាន់បានរាប់បញ្ជូលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតជាលក្ខណៈឯកជន ដែលមិនមានការចុះបញ្ជីត្រឹមត្រូវផងនោះទេ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកបង្ហាញថារដ្ឋាភិបាលបានបើកទូលាយសេរីភាពបញ្ចេញមតិ។