ព័ត៌មានជាតិ

ពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា

ពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា

ព្រៃវែង:ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តព្រៃវែង ដើម្បីចូលរួមពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

ការរៀបចំពិធីដំឡើងកម្រិតច្រកទ្វារពំ្រដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ជាផ្លូវការនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) រួមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យការចេញចូល ឆ្លងកាត់ព្រំដែន គឺពិតជាបានចូលរួមបង្កើន ទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើនលំហូរភ្ញៀវ ទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចពីប្រទេសទី៣ ដែលឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញ កសិផល ការបង្កើនទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *