ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រៃវែង ធ្វើសមយុទ្ធលំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”

កម្លាំងនគរបាលខេត្តព្រៃវែង ធ្វើសមយុទ្ធលំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”
ចេញផ្សាយ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

ព្រៃវែង៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើសមយុទ្ធ លំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ នាពេលខាងមុខ ដឹកនាំដោយលោកវរសេនីយ៍ឯក អុិត ហាន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា កងកម្លាំងនគរបាលខេត្តព្រៃវែងទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បី ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនាពេលខាងមុខដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *