ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សរុបចំនួន ៤១២ នាក់
ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤
MoINFO APP
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច អមដំណើរដោយលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្ដមប្រយោជន៍របស់សង្គមជាតិ ។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដមឧត្តមសេនីយ៍ឯក ឯម ហ៊យ ទីប្រឹក្សា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ប្រជាពលរដ្ឋ និស្សិត យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធនិងសិស្សានុសិស្ស សរុបចំនួន ៤១២ នាក់ (ស្រីចំនួន ១០១នាក់) ព្រមទាំងបានយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ដោយមានសំណួរសរុបដល់ទៅ ២៥សំណួរ ហើយត្រូវបានឆ្លើយបំភ្លឺពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ យ៉ាងក្បោះក្បាយគ្រប់សំណួរ ៕