ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តសម្រាប់ឆមាសទី២

លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តសម្រាប់ឆមាសទី២
ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែក្រសួងពាណិជ្ជកម្ម ដោយបានបន្តពិភាក្សាលើកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលជាការផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម បន្តចូលរួមមតិយោបល់ និងពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍បន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ ផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *