ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៤គ្រឿង ជូនគ្រួសារងាយរងគ្រោះ នៅស្រុកស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៤គ្រឿង ជូនគ្រួសារងាយរងគ្រោះ នៅស្រុកស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក…!!!

ព្រៃវែង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានចាត់អោយមន្ត្រីសាខាខេត្ត ចុះប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៤ខ្នង ជូនដល់គ្រួសារងាយរងគ្រោះ ចំនួន ៤គ្រួសារ នៅស្រុកស៊ីធរកណ្តាល(២គ្រួសារ) និងស្រុកកំពង់ត្របែក(២គ្រួសារ)។

ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ៤ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ សាខាខេត្ត បានចុះប្រគល់គ្រឿងផ្ទះ បានចំនួន ៨ខ្នង នៅស្រុកចំនួន ៤ គឺ៖ ស្រុកស្វាយអន្ទរ ក្រុងព្រៃវែង ស្រុកស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក។

Leave a Reply

Your email address will not be published. Required fields are marked *