សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤ ស្តីពីការចុះផ្សាយព័ត៌មានមិនពិតមូលបង្កាច់ មកលើមន្ត្រីប្រចាំការនៅរអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿង ខេត្តព្រៃវែង ដោយបានលើកឡើងថា មន្ត្រីប្រចាំការនៅស្ថានីយផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ឡានក៏ថ្លឹង, លុយក៏ថ្លឹង។ សារព័ត៌មានខាងលើក៏បានលើកឡើងបន្ថែមទៀតថា មន្ត្រីប្រចាំការនៅ ស្ថានីយសុំលុយបាយទឹក និងកាហ្វេពីម្ចាស់រថយន្ត ទោះបីជាមិនលើសទម្ងន់ក៏ដោយ។
ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើ ការបំភ្លឺជូនសាធារណជនដូចខាងក្រោម៖
– ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេពីម្ចាស់រថយន្ត បើទោះបីជាក្រុមអ្នករកស៊ីដឹកទំនិញទាំងនោះដឹកមិន លើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត ប្រាស់ចាកពីការពិតទាំងស្រុង។ កន្លងមកថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ មន្ទីរ លោកប្រធាន អនុប្រធាន និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេកចំណុះឲ្យស្ថានីយអ្នកលឿង ខេត្តព្រៃវែង តែងតែយក ចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ដែលមានចែងជាធរមាន។
– អត្ថបទសារព័ត៌មានរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ គឺជាអត្ថបទដដែលចម្លងចេញពីអត្ថបទសារ ព័ត៌មានរបស់គេហទំព័រមួយចំនួនដែលចុះផ្សាយកន្លងមក ហើយស្ថានីយក៏បានធ្វើការឆ្លើយបំភ្លឺរួចរាល់ផងដែរ។
– គ្រប់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ ត្រូវតម្រូវអោយចូលត្រួតពិនិត្យទម្ងន់ទាំងអស់ ក្នុងករណីផ្ទុកមិន លើសទម្ងន់កម្រិតកំណត់ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខធម្មតា ដោយមិនមានការបង់ប្រាក់អ្វីឡើយ ប៉ុន្តែបើពិនិត្យ ឃើញថា មានផ្ទុកលើសទម្ងន់អនុញ្ញាត ត្រូវធ្វើផាកពិន័យជាប្រាក់ និងទទួលទណ្ឌកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់