ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង
ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីត្រួតពិនិត្យ ការសាងសង់អគារ គ្រប់ប្រភេទនៅក្នុងដែនរដ្ឋបាលខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តវិស័យ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង១៣ នាយករដ្ឋបាលក្រុង ស្រុកទាំ១៣ និងប្រធានភូមិបាលក្រុង ស្រុក ទាំង១៣។