ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ(C) សាលាខេត្តព្រៃវែង
ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសហព័ន្ធសហជីព ឆ្នាំ២០២៣ និងការងារទិសដៅបន្ត ក្នុងខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសហព័ន្ធ សហជីពខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យសង្គមកិច្ច ក្រុង ស្រុកទាំង១៣