ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីវឌ្ឍនភាពការងារ ជាមួយគណៈប្រតិភូក្រសួងសង្គមកិច្ច អំពីបញ្ហាប្រឈម ការអនុវត្តការងារកន្លងមក និងទិសដៅបន្ត របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ។