ព័ត៌មានជាតិ

ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុង បន្ដចុះពិនិត្យ និងណែនាំបងប្អូនអាជីវករលក់ដូរចល័តជុំវិញសួនច្បា ហាមមិនអោយលក់ដូរលើដងផ្លូវសាធារណៈជុំវិញសួនច្បារទៀតនោះទេ !

<span;>ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុង បន្ដចុះពិនិត្យ និងណែនាំបងប្អូនអាជីវករលក់ដូរចល័តជុំវិញសួនច្បា ហាមមិនអោយលក់ដូរលើដងផ្លូវសាធារណៈជុំវិញសួនច្បារទៀតនោះទេ !

<span;>ល្ងាចនេះ៖ លោក អាត សារ៉ី ប្រធានក្រុមការងាររៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភណ្ឌក្រុងព្រៃវែង បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករលក់ដូចល័តទាំងអស់ហាមមិនអោយធ្វើការលក់ដូរលើដងផ្លូវសាធារណៈជុំវិញសួនច្បារទាំងពីក្នុងក្រុងព្រៃវែង ខេត្ដព្រៃវែងទៀតនោះទេ ។

<span;>+ក្នុងឱកាសនេះដែរក្រុមការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសោភណ្ឌភាពក្រុងព្រៃវែង សូមគោរពនិងបញ្ជាក់ជូនដល់បងប្អូនសាធារណជនជ្រាបថា គោលបំណងសំខាន់ៗនៃការៀបចំនេះ រួមមានដូចខាងក្រោម ៖

<span;>១.ដើម្បីលើកកម្ពស់សោភណ្ឌសួនច្បារក្នុងក្រុងព្រៃវែង យើងអោយបានកាន់តែស្រស់ស្អាត។

<span;>២.ដើម្បីរក្សានូវសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋដែលបានមកដើលេងកំសាន្ដ ហាត់ប្រាណជាដើម ។

<span;>៣.ដើម្បីបញ្ជៀសការកកស្ទះការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើ ។

<span;>៤.ដើម្បីលើកកម្ពស់បរិស្ថានអនាម័យទីក្រុងស្អាត ។

<span;>៥.ដើម្បីបញ្ជ្រៀស និងការពារសុខភាពសាធារណៈរបស់បងប្អូន ។

<span;>ដូច្នេះក្រុមការងារសង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈជុំវិញសួនច្បារទាំងអស់ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយក្រុមការងារយើងឲ្យបានទាំងអស់គ្នា៕

<span;>+លើសពីនេះយើងខ្ញុំជាក្រុមការងារសណ្ដាប់ធ្នាប់សាធារណៈ និងសោភណ្ឌភាពក្រុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវករលក់ដូចល័ត
<span;>មួយចំនួនធំ ដែលបានចូលរួមគោរពតាមការណែនាំរបស់ក្រុមការងាររបស់យើង ។

<span;>+សូមគោរពជូនពរពុកម៉ែបងប្អូនអាជីវករទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ ។

<span;>+ជាមួយគ្នានេះ ក៏សូមអរគុណដល់បងប្អូនក្រុមការងារយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

Leave a Reply

Your email address will not be published. Required fields are marked *