សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣
MoINFO APP
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងសមាជិកលេខាធិការដ្ឋាន IDP សរុបប្រមាណ ១០០ នាក់។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ ដែលក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការបានជួបប្រទះ និងស្វែងរកដំណោះស្រាយដើម្បីសម្រេចនូវការអនុវត្តគោលនយោបាយនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។