ព័ត៌មានជាតិ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានរៀបចំកិច្ចប្រជុំស្តីពីការកៀរគរមូលនិធិដេីម្បីអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥

#ព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានរៀបចំកិច្ចប្រជុំស្តីពីការកៀរគរមូលនិធិដេីម្បីអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ដោយបានការនិមន្តចូលរួមជាព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ព្រះសិរីមុនី ស៊ុន ចន្ទ័សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះបាឡាត់គណខេត្តព្រៃវែង និង ក្រោមអធិបតីភាព ​ លោក ឈុន សារ៉ាត អនុប្រធានកិត្តិយសអនុសាខា​ និងលោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកពារាំងដែលមានការនិមន្តនិងអញ្ជើញចូលរួម ពីព្រះវត្តមាន និងវត្តមានរួមមាន: ព្រះវត្តមាន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ស្រុក លោក លោកស្រី អនុប្រធាន គណៈកម្មាធិការអនុសាខាស្រុក លោកអភិបាលរងស្រុក​ លោក​ លោកស្រី​ សមាជិកសមាជិកាគណៈកម្មាធិការ លោក លោកស្រី មន្រ្ដីប្រចាំការ និងបុគ្គលិកកិច្ចសន្យាអនុសាខាស្រុក លោកតា អាចារ្យគណៈកម្មាការ ទាំង ៥៩ វត្ត សរុបវត្តមានចំនួន ១៣៥នាក់ ស្រី ៦ នាក់ ។
ជាកិច្ចបញ្ចប់ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានមានប្រសាសន៍ផ្តាំផ្ញើដល់ សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ សូមបន្តចូលរួមអនុវត្តកិច្ចការងារផ្សេងៗ និងអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ អោយមានប្រសិទ្ធភាពខ្ពស់ និងសូមជូនពរដល់ លោក លោកស្រី ជួបប្រទះនិងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *