សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល០៤ថ្ងៃ នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។
រូបថត៖ គល់ រ៉េននី