ព័ត៌មានជាតិ

របាយការណ៍បំភ្លឺ ពាក់ព័ន្ធការផ្សាយលើគេហទំព័រហ្វេសប៊ុក របស់សារព័ត៌មាន LSN លួស សេង ញូស៍ ដែលបានធ្វើកាលផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

របាយការណ៍បំភ្លឺ ពាក់ព័ន្ធការផ្សាយលើគេហទំព័រហ្វេសប៊ុក របស់សារព័ត៌មាន LSN លួស សេង ញូស៍ ដែលបានធ្វើកាលផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣

ព្រៃវែង:រដ្ឋបាលស្រុកកំពង់ត្របែកបានបំភ្លឺជូន ចំពោះការចុះផ្សាយៀកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ មួយគ្រួសារឈ្មោះ យោគ មាន នៅភូមិជ្រលង ឃុំប្រាសាទ បាននាំគ្នាទៅធ្វើរបង់វាទលើដីប្រឡាយសាធារណៈ របស់រដ្ឋ ហើយបានហៅសារព័ត៌មាន LSN លួស សេង ញស៍ ដើម្បីធ្វើការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុក ដោយបានមូលបង្កាច់ព្រះគ្រូចៅអធិការវត្តវេឡុវ័ន្តរង្សីបារមីតាង៉ែត ថាយកដីរបស់ខ្លួន ដោយខាងសារព័ត៌មាន មិនបានសាកសួរព័ត៌មានពីអាជ្ញាធរ ពាក់ព័ន្ធនឹងដីនេះឡើយ ។

រដ្ឋបាលស្រុកកំពង់ត្របែក សូមធ្វើការបំភ្លឺដូចតទៅ ៖ ដីចំណុចខាងលើនេះជាដីប្រឡាយ សាធារណៈរបស់រដ្ឋដែលមានក្នុងប្លង់គោលរក្សាទុករួចរាល់អស់ហើយ គឺមានទទឹង ២៥.១៨ម៉ែត្រ បើពិនិត្យ ក្នុងប្លង់គឺគ្មានឈ្មោះ យោគ មាន ទេ ។ កន្លងមកអាជ្ញាធររួមជាមួយព្រះគ្រូចៅអធិការវត្ត សប្បុរសជន និងពុទ្ធ បរិស័ទ បានលើកផ្លូវទទឹងប្រវែង ១២ម៉ែត្រ ទាំងជើងទេ សម្រាប់ប្រជាពលរដ្ឋធ្វើចរចរណ៏ចូលវត្ត ក៏ដូចជាដឹកជី ដឹកផលស្រូវនារដូវប្រមូលផលផងដែរ ជាទូទៅនៅក្នុងស្រុកកំពង់ត្របែក បានវាស់វែងដីលក្ខណៈប្រព័ន្ធ និង ចេញម្លឹងកម្មសិទ្ធិរួចរាល់ហើយ។ ដូចនេះចំពោះការផ្សាយលើគេហទំព័រហ្វេសប៊ុករបស់សារព័ត៌មាន LSN លួស សេង ញស៍ ដែលថាគេបានយកដីរបស់គាត់នោះ ជាការផ្សាយមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ដែលការ ផ្សាយនេះជាការបំភ្លៃ និងជម្រុញឱ្យជនខិលខូចមួយចំនួនបង្ករភាពអនាធិបតេយ្យនៅមូលដ្ឋាន ក្នុងការបំពាន យ កដីសាធារណៈរបស់រដ្ឋ ។

នៅរសៀលថ្ងៃដដែល លោក មេឃុំប្រាសាទ បានដឹកនាំកម្លាំងដើម្បីធ្វើការរុះរើរបងដែលបានធ្វើ លើដីប្រឡាយ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍វិញ និងបានយករបងនោះ មករក្សាទុកនៅសាលាឃុំផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *