ការងារវារីវប្បកម្មរបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តព្រៃវែង
ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវថៃ្ងទី៧ ខែឧសភា ឆ្នាំ២០២៥ មានកសិករចិញ្ចឹមត្រីចំនួន ២៨គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៦០តោន ត្រីកាបឥណ្ឌា ០,៩០តោន ត្រីអណ្ដែង ១,១០តោន ត្រីឆ្ពិន ៤,២០តោន ត្រីប្រា ៨៥,៦០តោន ត្រីពោ ៣,៣០តោន កង្កែប ១,៧០តោន ត្រីរ៉ស់ ០,៦០តោន ត្រីកន្ធរ ០,៤០តោន និងត្រីក្រាញ់ ០,៨០តោន សរុប ១០៣,២០តោន បើគិតជាតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ១៤០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុប ៥៣០ ៤៤៨ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។