សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការទាក់ទាញវិនិយោគិន ទាមទារការសហការ និងការផ្តល់លក្ខណៈងាយស្រួលពីគ្រប់ភាគី ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា មិនមែនជារឿងងាយស្រួលនោះទេ ប្រសិនបើមិនមានការសហការ និងការផ្តល់លក្ខណៈងាយស្រួលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នថ្នាក់ក្រោមជាតិខិតខំបង្កើនលក្ខណៈងាយស្រួល និងដោះស្រាយបញ្ហាផ្សេងៗ រួមទាំងបញ្ហាដីធ្លី និងវិនិយោគ ឱ្យបានល្អសម្រាប់វិនិយោគិន។ សម្តេចបវរធិបតីបានកត់សម្គាល់ថា ភាពជោគជ័យនៃការទាក់ទាញវិនិយោគិនមកដល់ពេលនេះ គឺដោយសារការខិតខំប្រឹងប្រែង និងការសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការជួយសម្រួល និងផ្តល់លក្ខណៈងាយស្រួលដល់វិនិយោគិន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «មិនមែនរឿងងាយស្រួលទេ ឯកឧត្តម លោកជំទាវ […]
Month: April 2025
កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកញ្ជ្រៀច
កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកញ្ជ្រៀច ———– នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកកញ្ជ្រៀចបានរៀបចំកិច្ចប្រជុំគណៈបញ្ជាកាឯកភាពស្រុកកញ្ជ្រៀច ក្រោមអធិបតីភាព លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច សមាសភាពចូលរួម៖ លោក-លោកស្រី អភិបាលរងស្រុក នាយក-នាយករង រដ្ឋបាលសាលាស្រុក លោក-លោកស្រីប្រធាន.អនុប្រធាន មន្ត្រីការិយាល័ទាំង១៣ មេឃុំ លោកនាយក-នាយិកា សាលា និងការិយាល័យពាក់ព័ន្ធ សរុប ៦៧នាក់
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាព
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត…!!! សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធាន ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១៤នាក់ ស្រី ៦នាក់។ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តនិងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំនេះមានរបៀបវារៈ […]
លោក បឿ នឿន ប្រធានការិយាល័យ និងលោកឆិល សុភាព មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍស្ថានីយផលិតទឹកពិសារអូវី ជំនាន់ថ្មី របស់អង្គការទឹកស្អាត ១០០១ នៅសាលាស្រុកស៊ីធរកណ្តាល
ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ================= លោក បឿ នឿន ប្រធានការិយាល័យ និងលោកឆិល សុភាព មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍស្ថានីយផលិតទឹកពិសារអូវី ជំនាន់ថ្មី របស់អង្គការទឹកស្អាត ១០០១ នៅសាលាស្រុកស៊ីធរកណ្តាល ដោយមានការចូលរួម ពីអង្គការទឹកស្អាត ១០០១ អភិបាលរងស្រុក លោកមេឃុំ គោលដៅ ក្នុងស្រុក សរុបចំនួន ១១ នាក់ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា គូសរំលេចពីកត្តាចំនួន៤ ដែលនាំឱ្យពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សម្តេចតេជោ ប្រធានព្រឹទ្ធសភា គូសរំលេចពីកត្តាចំនួន៤ ដែលនាំឱ្យពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ថ្លែងនៅក្នុងពិធិបើកបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចពីកត្តា៤យ៉ាង ដែលបានធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ។ សម្ដេចតេជោបានថ្លែងបន្តថា មានកត្តា ៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាចូលឆ្នាំថ្មី ២០២៥នេះ ក្នុងនោះទី១ គឺកត្តាសុខសន្ដិភាព ដែលនេះគឺជាកត្តាចាំបាច់ មុនគេ ខណៈកាលពីឆ្នាំ១៩៧៥ ក្នុងឱកាសរដូវចូលឆ្នាំបែបនេះ គឺជាពេលវេលាវ៉ៃផ្ដាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ ដូច្នេះប្រជាជននៅក្នុងកាលៈទេសៈមានសង្គ្រាមនាគ្រានោះ គឺមិនអាចប្រារព្ធពិធីចូលឆ្នាំដ៏សប្បាយរីករាយដូចបបច្ចុប្បន្ននេះបានទេ។ សម្ដេចតជោ មានប្រសាសន៍ថា ជាមួយនឹងការចាត់ចែងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋបានធ្វើដំណើរដោយគ្មានការភ័យខ្លាចជាមួយសុខសន្ដិភាពដែលកម្ពុជាមាន។ បើយើងប្រៀបធៀបជាមួយនឹងប្រទេសដែលមានសង្គ្រាម នឹងប្រទេសខ្លួនឯងដែលធ្លាប់មានសង្គ្រាម គឺកត្តាសន្ដិភាពនេះ ចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាការពារ។ សម្ដេចតេជោបានបន្តថា កត្តាទី២ដែលធ្វើឱ្យប្រជាពលរដ្ឋដើរលេងគ្រប់ទីកន្លែងនោះ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលបានបង្កើតនូវទំនាក់ទំនងចរាចរអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន បើយើងប្រៀបធៀបត្រឹមឆ្នាំ ២០០០ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសេចក្ដីអរគុណគ្រួសារកងកម្លាំង ដែលមានស្វាមី ភរិយា និងកូនចៅ លះបង់ពេលវេលាដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសេចក្ដីអរគុណគ្រួសារកងកម្លាំង ដែលមានស្វាមី ភរិយា និងកូនចៅ លះបង់ពេលវេលាដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី ចេញផ្សាយ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់កងកម្លាំងដែលជាធម្មតាទៅហើយនៃថ្ងៃបុណ្យឈប់សម្រាក គឺក្រុមគ្រួសារនីមួយៗត្រូវជួបជុំនូវសាច់ញាតិ ដើម្បីលេងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងកម្លាំងតែងនៅជួរមុខជានិច្ច មិនថាថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោមតំណក់ទឹកភ្លៀងក្ដី ដើម្បីធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពោលគឺពេលវេលាដែលប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែសប្បាយរីករាយ គឺជាពេលដែលកងកម្លាំងទាំងអស់កាន់តែមានការទទួលខុសត្រូវខ្ពស់។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត តួយ៉ាងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ […]
រឿងសំខាន់ៗរបស់ព្រះខ័នស្វាយរៀង បានធ្វើឱ្យកម្ពុជាមានមោទនភាព ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League
រឿងសំខាន់ៗរបស់ព្រះខ័នស្វាយរៀង បានធ្វើឱ្យកម្ពុជាមានមោទនភាព ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League ចេញផ្សាយ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកសាងកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង និងបាល់ទាត់កម្ពុជា តាមរយៈការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ជាលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមមកពីឥណ្ឌូនេស៊ី Madura United ក្នុងលទ្ធផល ៦-៣ គ្រាប់ (២ជើង)។ ជោគជ័យនេះបាននាំមកនូវចំណុចសំខាន់ៗចំនួន សម្រាប់វិស័យបាល់ទាត់កម្ពុជា៖ •ឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង: ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្លិបដំបូងរបស់កម្ពុជាដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ដែលជាពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ បន្ទាប់ពីការរង់ចាំអស់រយៈពេល ១៤ ឆ្នាំ ពេលដែលភ្នំពេញក្រោន ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC President’s Cup កាលពីឆ្នាំ២០១១ (ពានរង្វាន់នេះត្រូវបានរំសាយនៅឆ្នាំ២០១៤ ហើយទើបដំណើរការឡើងវិញក្នុងឆ្នាំ២០២៤ ក្រោមឈ្មោះ AFC Challenge League)។
ព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសាដោយឥតគិតថ្លៃ ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
ព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសាដោយឥតគិតថ្លៃ ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចេញផ្សាយ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសាដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា៖ “ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន […]