រឿងសំខាន់ៗរបស់ព្រះខ័នស្វាយរៀង បានធ្វើឱ្យកម្ពុជាមានមោទនភាព ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ចេញផ្សាយ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកសាងកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង និងបាល់ទាត់កម្ពុជា តាមរយៈការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ជាលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមមកពីឥណ្ឌូនេស៊ី Madura United ក្នុងលទ្ធផល ៦-៣ គ្រាប់ (២ជើង)។ ជោគជ័យនេះបាននាំមកនូវចំណុចសំខាន់ៗចំនួន សម្រាប់វិស័យបាល់ទាត់កម្ពុជា៖
•ឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង: ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្លិបដំបូងរបស់កម្ពុជាដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ដែលជាពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ បន្ទាប់ពីការរង់ចាំអស់រយៈពេល ១៤ ឆ្នាំ ពេលដែលភ្នំពេញក្រោន ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC President’s Cup កាលពីឆ្នាំ២០១១ (ពានរង្វាន់នេះត្រូវបានរំសាយនៅឆ្នាំ២០១៤ ហើយទើបដំណើរការឡើងវិញក្នុងឆ្នាំ២០២៤ ក្រោមឈ្មោះ AFC Challenge League)។