ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
=================
លោក បឿ នឿន ប្រធានការិយាល័យ និងលោកឆិល សុភាព មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍស្ថានីយផលិតទឹកពិសារអូវី ជំនាន់ថ្មី របស់អង្គការទឹកស្អាត ១០០១ នៅសាលាស្រុកស៊ីធរកណ្តាល ដោយមានការចូលរួម ពីអង្គការទឹកស្អាត ១០០១ អភិបាលរងស្រុក លោកមេឃុំ គោលដៅ ក្នុងស្រុក សរុបចំនួន ១១ នាក់ ។