ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាព

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត…!!!

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធាន ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១៤នាក់ ស្រី ៦នាក់។

ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តនិងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖

១-មតិសំណេះសំណាល និងបើកដំណើរការកិច្ចប្រជុំ
២-រាយការណ៍ ស្ដីពីសកម្មភាពការងារ និងហិរញ្ញវត្ថុសាខាប្រចាំត្រីមាសទី១ ឆ្នាំ២០២៥
៣-ពិភាក្សាឆ្លងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៥
៤-ពិភាក្សាឆ្លងការរៀបចំសន្និបាតសាខាអាណត្តិទី៦
៥-បញ្ហាផ្សេងៗ
៦-មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ

ជាកិច្ចបញ្ចប់ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *