រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បាត់ដំបង៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាតដំបងថ្មីជំនួសលោក សួស សុភ័ក្រ្ត ដែលត្រូវទទួលភារកិច្ចថ្មីជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង។ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការតាមបណ្ដាមន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរួមសហការគ្នាខិតខំបំពេញភារកិច្ចបម្រើរដ្ឋ និងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបងឱ្យកាន់រីកចម្រើនបន្ថែមទៀត។ ឯកឧត្តម សុខ លូ បានបន្តថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការសាធារណៈ គឺជាការផ្លាស់ប្ដូរបទពិសោធន៍តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារនិងការដឹកនាំគ្រប់គ្រងសំដៅធ្វើឱ្យមានកំណែទម្រង់ក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ក្នុងព្រឹត្តការណ៍ធំៗនានាព្រមទាំងបានបំពេញការងារជូនអង្គភាព […]
Month: January 2025
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម 2025-01-14 09:08pm រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។ ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ នាទីស្នាក់ការទូរទស្សន៍ជាតិកម្ពុជា ខេត្តពោធិ៍សាត់។ បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ណែនាំដល់អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ […]
បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ
ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ! ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ!
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី នួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាព កងកម្លាំង មន្ត្រីរាជការជុំវិញខេត្ត គណៈកម្មការ-អាចារ្យវត្ត តំណាងវិហារ-ស្នាក់ការ ឥស្លាមសាសនា គ្រិស្តសាសនា នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។
ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក
ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ សំណើររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ បានធ្វើឡើងខណៈសន្តិសុខ និងសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ហើយទន្ទឹមនេះក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល ឈានទៅប្រើបញ្ញាសិប្បនិមិត្ម (AI)។ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អីឡូវនេះយើងចាប់ផ្តើមនិយាយពីការទូតព័ត៌មាន ពីព្រោះ ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម រឿងព័ត៌មានក្លែងក្លាយ រឿងបញ្ញាសិប្បនិមិត្ម ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន។ សូមរំលឹកថា កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន លើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ។ បន្ទាប់មក ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នៅទីក្រុងដាណាំង ប្រទេសវៀតណាម […]
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងជូនបណ្ណសរសើរ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
រ៉ុក្កែត Smart Dragon-3 របស់ចិនបាញ់បង្ហោះផ្កាយរណបចេញពីសមុទ្រ
រ៉ុក្កែត Smart Dragon-3 របស់ចិនបាញ់បង្ហោះផ្កាយរណបចេញពីសមុទ្រ ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ — រ៉ុក្កែតស្មាតដ្រាហ្គន់-៣ (Smart Dragon-3) បានបាញ់បង្ហោះកាលពីថ្ងៃចន្ទ នៅក្នុងខេត្តសានទុង ភាគខាងកើតប្រទេសចិន ដោយបញ្ជូនក្រុមផ្កាយរណប CentiSpace 01 ទៅកាន់គន្លងដែលបានគ្រោងទុក។ គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោង ១១:០០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីសមុទ្រក្បែរទីក្រុងហៃយ៉ាង។ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបតៃយ័នបានធ្វើបេសកកម្មបាញ់បង្ហោះនៅឯសមុទ្រ៕
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា សំណុំរឿងអត្រានុកូលដ្ឋានជាង៥ម៉ឺនសំណុំរឿង បានដោះ ស្រាយស្ទើរអស់ នៅសល់ត្រឹមតែជាង១ពាន់ករណី
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា សំណុំរឿងអត្រានុកូលដ្ឋានជាង៥ម៉ឺនសំណុំរឿង បានដោះ ស្រាយស្ទើរអស់ នៅសល់ត្រឹមតែជាង១ពាន់ករណី ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ AKP ក្នុងការបូកសរុបសំណុំរឿងអត្រានុកូលដ្ឋាន ទូទាំងប្រទេស ទាំងចាស់ និងទាំងថ្មី ហើយបើបូកសរុបបញ្ចូលគ្នាទៅ គឺមានចំនួនសរុប ៥៧ ៥៨៤ សំណុំរឿង ក្នុងនោះចាត់ការរួចបាន៩៨.១០ ភាគរយ នៅសល់ទូទាំងប្រទេសនៅសល់តែ ១ ០៩៣ សំណុំរឿងទៀតប៉ុណ្ណោះ ឬស្មើ១.៩០ភាគរយ ដែលនូវកំពុងបន្តចាត់ការ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផលរយៈពេល១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។ ឯកឧត្តម សេង ឌីណា បានលើកឡើងថា ការអនុវត្តនៃវិធានច្បាប់តឹងរឹងក្នុងសំណុំរឿងអាទិភាពទាំង៤ដែលក្នុងនោះទី១សំណុំរឿងអត្រានុកូលដ្ឋាន ដែលមានក្នុងមុនពេលប្រកាស បើកយុទ្ធនាការនេះ […]