នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ លោក សឿង សុជាតិ អភិបាលស្រុក ដឹកនាំលោកអភិបាលរង នាយករដ្ឋបាលនិងមន្ដ្រីក្រោមឱវាទ បានអញ្ជើញចុះពិនិត្យទឹកប្រឡាយតាដុកដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន៣០០ហិចតា ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច
Month: January 2025
កិច្ចប្រជុំក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ស្រុក ប្រចាំត្រីមាសទី១ និងទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៥
ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ =============== លោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោក ស៊ីន ស៊ីម អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក ហ៊ល ឡងឌី អនុប្រធានការិយាល័យថែទាំសុខភាពជនបទបានរៀបចំសម្របសម្រួលកិច្ចប្រជុំក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ស្រុក ប្រចាំត្រីមាសទី១ និងទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៥។គោលបំណងនៃកិច្ចប្រជុំៈ -បទបង្ហាញវឌ្ឍនភាពគម្រោងរបស់អង្គការដៃគូ -បង្ហាញវឌ្ឍនភាពរបស់ក្រុមការងារPWGsសម្រេចបានឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ -បង្ហាញបច្ចេកទេសបំពេញទម្រង់ឯកសារ ភូមិ ឃុំ ODF PLUS ផ្ទៃក្នុង ទម្រង់ទិន្នន័យបង្គន់អនាម័យនិងផែនការឃុំ សង្កាត់ឆ្នាំ២០២៥ -បង្ហាញ បច្ចេកទេសបំពេញទម្រង់ទិន្នន័យទឹកស្អាត -បង្ហាញ បច្ចេកទេសនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យ គ.អ.ភ -សំណូមពរ និងទិសដៅបន្ត កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពលោក ស្រី ឈុនលី អភិបាលរងស្រុកកំពង់ត្របែក […]
ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង
ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង ព្រៃវែង៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលាខេត្តព្រៃវែង។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថាសន្និបាតនេះ គឺជាឱកាសសម្រាប់បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ដើម្បីពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាព ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មីឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។ ឯកឧត្ដម អភិបាលខេត្ត បន្តរថា ជាមួយគ្នានេះ អង្គសន្និបាតទាំងមូល បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលខេត្តឆ្នាំ២០២៥ បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន។ ឯកឧត្តមសន្តិបណ្ឌិត ស […]
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ មន្ត្រីគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាពជានិច្ចក្នុងដំណាក់កាលរីកចម្រើនបញ្ញាសប្បនិម្មិត (AI) ដើម្បីក្តាប់ព័ត៌មាន បញ្ជូនព័ត៌មានពិតដល់ដៃពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
#រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ មន្ត្រីគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាពជានិច្ចក្នុងដំណាក់កាលរីកចម្រើនបញ្ញាសប្បនិម្មិត (AI) ដើម្បីក្តាប់ព័ត៌មាន បញ្ជូនព័ត៌មានពិតដល់ដៃពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ (ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ កាន់តែស្រួចស្រាវនៅក្នុងដំណាក់រីកចម្រើនបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូច្នេះ មន្ត្រីព័ត៌មាន ត្រូវត្រៀមខ្លួនឱ្យជាប់ជាប្រចាំ និងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធ្វើឡើងក្តាប់ព័ត៌មាន បញ្ជូនព័ត៌មានពិតទៅដល់ដៃប្រជាពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយប្រើសំឡេង រូបភាព បង្កើតសារក្លែងក្លាយមករំខានក្នុងវិស័យសារព័ត៌មាន។ ការលើឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលដែលការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទោះបីយ៉ាងណានៅក្នុងក្របខណ្ឌនេះក្រសួងស្ថាប័ននីមួយៗ ក៏មានផ្នែករបស់ខ្លួន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល […]
ព្រឹត្តិការណ៍សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្រ្តខ្មែរ
ព្រឹត្តិការណ៍សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្រ្តខ្មែរសៀមរាប:ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ដោយមានការចាត់តាំងពី ឯកឧត្ដម ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក.ខេត្តព្រៃវែង សមាជិក ស.ស.យ.ក.ខេត្តព្រៃវែង ចំនួន០៤រូបមាន ១.លោក ឡូត គឹមជុង ២.លោក អ៊ុំ សុភានី ៣.លោក ហ៊ុន ចាន់ដែន ៤.លោកស្រី យិន កល្យាន បានចូលរួមសង្កេតមើល សិក្សាស្វែងយល់ ក្នុងដំណើរការរៀបចំប្រកួត “សំណេរអង្គរ” លើកទី២ ក្នុងខេត្តសៀមរាប ក្នុងគោលបំណង ដកស្រង់បទពិសោធន៍ នៃដំណើរការរៀបចំ សម្រាប់ជាទុនមួយ ក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយបន្ត ដល់យុវជនក្នុង ខេត្តព្រៃវែង អំពីសារ:សំខាន់ នៃការរៀបចំកម្មវិធីនេះ។ ការប្រកួត “សំណេរអង្គរ” ជាព្រឹត្តិការណ៍សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្រ្តខ្មែរ ពិសេសគឺជួយឲ្យប្រជាពលរដ្ឋ និងមហាជនទូទៅ សរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។ សំណេរអង្គរ ក៏មានគោលបំណងផ្សារភ្ជាប់ទៅនឹងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្រ្តដ៏យូរលង់របស់ខ្មែរផងដែរ។ បេក្ខជន និងបេក្ខសាមណ: […]
កាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
កាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ #ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី កាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅពុទ្ធិកវិទ្យាល័យព្រៃវែង ស្ថិតនៅវត្តសុវណ្ណរង្សី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ដោយមានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះមន្ត្រីសង្ឃ លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ (ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ, ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីមន្ត្រីនៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញ រដ្ឋបាលខេត្ត កងកម្លាំង ប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ស្មៀនឃុំ សង្កាត់នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធចំនួន៤៧៩នាក់។ លោក វ៉ា ថន បានឱ្យដឹងថា សន្និបាតបានដំណើរការរយៈពេលពេញ ២ថ្ងៃ ប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ […]
ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការលោក ធីន ស៉ីថាច ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ,
ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការលោក ធីន ស៉ីថាច ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យត្រូវសាមគ្គីគ្នាគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ (ត្បូងឃ្មុំ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ ពិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន, លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងសមាជិកប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាង២០០នាក់។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា […]
ពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា
ពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ព្រៃវែង:ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តព្រៃវែង ដើម្បីចូលរួមពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ ការរៀបចំពិធីដំឡើងកម្រិតច្រកទ្វារពំ្រដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ជាផ្លូវការនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) រួមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យការចេញចូល ឆ្លងកាត់ព្រំដែន គឺពិតជាបានចូលរួមបង្កើន ទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើនលំហូរភ្ញៀវ ទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចពីប្រទេសទី៣ ដែលឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញ កសិផល ការបង្កើនទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋផងដែរ។