ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥
===============
លោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោក ស៊ីន ស៊ីម អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក ហ៊ល ឡងឌី អនុប្រធានការិយាល័យថែទាំសុខភាពជនបទបានរៀបចំសម្របសម្រួលកិច្ចប្រជុំក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ស្រុក ប្រចាំត្រីមាសទី១ និងទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៥។គោលបំណងនៃកិច្ចប្រជុំៈ
-បទបង្ហាញវឌ្ឍនភាពគម្រោងរបស់អង្គការដៃគូ
-បង្ហាញវឌ្ឍនភាពរបស់ក្រុមការងារPWGsសម្រេចបានឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥
-បង្ហាញបច្ចេកទេសបំពេញទម្រង់ឯកសារ ភូមិ ឃុំ ODF PLUS ផ្ទៃក្នុង ទម្រង់ទិន្នន័យបង្គន់អនាម័យនិងផែនការឃុំ សង្កាត់ឆ្នាំ២០២៥
-បង្ហាញ បច្ចេកទេសបំពេញទម្រង់ទិន្នន័យទឹកស្អាត
-បង្ហាញ បច្ចេកទេសនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យ គ.អ.ភ
-សំណូមពរ និងទិសដៅបន្ត
កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពលោក ស្រី ឈុនលី អភិបាលរងស្រុកកំពង់ត្របែក នៅសាលាស្រុកកំពង់ត្របែក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំទទួលបន្ទុក ស្មៀនឃុំ សរុប៤០ នាក់ ស្រី១៣ នាក់។