មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់មន្ត្រីពន្ធដារអនុវត្តបង្កើនប្រមូលពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រៃវែង៖ ឯកឧត្តម បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ បើមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងនិងកាន់តែមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធឯកឧត្តមក៏បាន យន្តការមួយចំនួន – មានឥរិយាបទទន់ភ្លន់ រួសរាយរាក់ទាក់ និងផ្តល់សេវាប្រកបដោយ ឆន្ទៈការងារ ខ្ពស់ – មានសិល្បៈនៃការពន្យល់ និងដោះស្រាយបញ្ហា – មានក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តការងារ និង – មានសមត្ថភាពពេញលេញ ទាំង សមត្ថភាពផ្នែកវិជ្ជាជីវៈ ទាំងសមត្ថភាពផ្នែកបទប្បញ្ញត្តិ ទាំងសមត្ថភាពផ្នែកការអនុវត្ត ការលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តព្រៃវែង នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមជាអធិបតី លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន […]
Month: December 2024
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ នៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្រ្ជៀច
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ នៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្រ្ជៀច ព្រៃវែង ៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” (ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ) រួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ និងដើម្បីលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប នឹងជំងឺអេដស៍ នៅកម្ពុជា ដោយមានការអញ្ជើញចូលរួម ជាអធិបតី ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាកញ្ជ្រៀច ខេត្តព្រៃវែង។ […]
NEA សហការជាមួយក្រុមហ៊ុនធំៗ ៨ នាំយកឱកាសការងារជិត ៤០០កន្លែង សម្រាប់យុវជននៅក្នុងវេទិកាការងារ និងកម្មសិក្សា
NEA សហការជាមួយក្រុមហ៊ុនធំៗ ៨ នាំយកឱកាសការងារជិត ៤០០កន្លែង សម្រាប់យុវជននៅក្នុងវេទិកាការងារ និងកម្មសិក្សា ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ វេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៣៨៥ កន្លែង ពីក្រុមហ៊ុនធំៗ ៨ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៨ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖មីក្រូហិរញ្ញវត្ថុ AMK, ធនាគារ BIC BANK, សណ្ឋាគារ KVL, ក្រុមហ៊ុន GFG និងក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន KM ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប […]
ប្រេងម៉ាស៊ូត ចុះថ្លៃ ៥០៛ ក្នុងមួយលីត្រ ខណៈដែលប្រេងសាំង ត្រូវលក់ក្នុងតម្លៃថេរដដែល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ
ប្រេងម៉ាស៊ូត ចុះថ្លៃ ៥០៛ ក្នុងមួយលីត្រ ខណៈដែលប្រេងសាំង ត្រូវលក់ក្នុងតម្លៃថេរដដែល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែធ្នូ បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ។ តាមក្រសួង បានបញ្ជាក់ថា ចំពោះ ប្រេងសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ ៣ ៩០០ រៀល ក្នុងមួយលីត្រ ដែលជាតម្លៃថេរ ខណៈដែល ប្រេងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ ៣ ៧៥០ រៀលក្នុងមួយលីត្រ ដែលចុះថ្លៃ ៥០៛។
ឯកឧត្តម ស៊ូ សុជាតិ ដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា
ឯកឧត្តម ស៊ូ សុជាតិ ដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស.២០២៤ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងដូចខាងក្រោម៖ ១. សេចក្ដីព្រាងប្រកាសស្ដីពី ការទទួលស្គាល់អ្នកជម្រះបញ្ជីក្នុងវិស័យធានារ៉ាប់រង របស់និយ័តករធានារ៉ាប់រងកម្ពុជា ២. សេចក្ដីព្រាងប្រកាសស្ដីពី ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុនហូលឌីង របស់និយ័តករមូលបត្រកម្ពុជា ៣. ផ្សេងៗ។ […]
ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ
ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ ………………….. ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយគឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិតដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំតាមមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម […]
គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ជ្រើសរើសបេក្ខភាព ក្នុងជម្រើស ១០អង្គភាពចុងក្រោយ សម្រាប់ការវាយតម្លៃបន្ត
គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ជ្រើសរើសបេក្ខភាព ក្នុងជម្រើស ១០អង្គភាពចុងក្រោយ សម្រាប់ការវាយតម្លៃបន្ត ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ក្រោយពីបានឆ្លងកាត់ការវាយតម្លៃ តាមរយៈការធ្វើបទបង្ហាញរបស់ពីបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ទាំងអស់រួចមក គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានស្វែងរកឃើញបេក្ខភាពជ័យលាភី ដែលមានពិន្ទុច្រើនជាងគេ ចំនួន ១៥អង្គភាព តាមកម្រិតនីមួយៗ។ គណៈកម្មការវាយតម្លៃថ្នាក់ជាតិ នឹងជ្រើសរើស១០ បេក្ខភាពជ័យលាភីដើម្បីបន្តនីតិវិធី។ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានដឹកនាំកិច្ចប្រជុំ ដើម្បីសម្រេចនូវបេក្ខភាព ចំនួន១០ ចុងក្រោយ។ បន្ទាប់ពីការសម្រេចបេក្ខភាពនេះទៅ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងអញ្ជើញចុះទៅតាមអង្គភាពចំនួន១០ ដោយផ្ទាល់ ដើម្បីបន្តការវាយតម្លៃមុនពេលដែលអង្គភាពទាំង១០ ធ្វើបទបង្ហាញសាជាថ្មី នៅរាជធានីភ្នំពេញ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.វ.ជ. និងគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ។ សូមជម្រាបថាអង្គភាពជាបេក្ខភាពដែលបានចូលរួមប្រកួតប្រជែងសរុបរួមមាន៖ […]
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ប.ក. ដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងកែសម្រួលលើ របាយការណ៍ស្ដីពីសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ គ.ប.ក. និងផែនការសកម្មភាពរបស់ គ.ប.ក. ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ សមាជិក គ.ប.ក. បានពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្ដីព្រាងទាំងពីរខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានគោលដៅច្បាស់លាស់ និងសមស្របតាមទៅគោលនយោបាយជាតិ ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងផងដែរ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីដូហា រដ្ឋកាតា ឆ្ពោះទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីដូហា រដ្ឋកាតា ឆ្ពោះទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីដូហា រដ្ឋកាតា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីដូហា រដ្ឋកាតា ក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ដើម្បីបន្តដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រដ្ឋសភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ។
ឯកឧត្តម ប៉ែន បូណា គូសរំលេចថា ការពិត គឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ
ឯកឧត្តម ប៉ែន បូណា គូសរំលេចថា ការពិត គឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃគ្រប់ទម្រង់ ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ ឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់បន្តទៀតថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយគឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ […]