ព័ត៌មានជាតិ

ឯកឧត្តម ស៊ូ សុជាតិ ដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា

ឯកឧត្តម ស៊ូ សុជាតិ ដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា
ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤
នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស.២០២៤ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងដូចខាងក្រោម៖

១. សេចក្ដីព្រាងប្រកាសស្ដីពី ការទទួលស្គាល់អ្នកជម្រះបញ្ជីក្នុងវិស័យធានារ៉ាប់រង របស់និយ័តករធានារ៉ាប់រងកម្ពុជា

២. សេចក្ដីព្រាងប្រកាសស្ដីពី ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុនហូលឌីង របស់និយ័តករមូលបត្រកម្ពុជា

៣. ផ្សេងៗ។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ.៕

Leave a Reply

Your email address will not be published. Required fields are marked *