NEA សហការជាមួយក្រុមហ៊ុនធំៗ ៨ នាំយកឱកាសការងារជិត ៤០០កន្លែង សម្រាប់យុវជននៅក្នុងវេទិកាការងារ និងកម្មសិក្សា
ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ វេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៣៨៥ កន្លែង ពីក្រុមហ៊ុនធំៗ ៨ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។
ក្រុមហ៊ុនធំៗទាំង៨ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖មីក្រូហិរញ្ញវត្ថុ AMK, ធនាគារ BIC BANK, សណ្ឋាគារ KVL, ក្រុមហ៊ុន GFG និងក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន KM ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។